អបិយជំនឿ៖ ជាការពិតណាស់ បុព្វបុរសខ្មែរពីអតីតកាលមក មានជំនឿថា នៅក្នុងថ្ងៃបុណ្យកាន់បិណ្ឌដែលត្រូវនឹងថ្ងៃ១រោច ខែភទ្របទ រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ គឺជាថ្ងៃដែលឋាននរកបើកទ្វារប្រលែង ពពួកប្រេត ចេញមករកចំណីអាហារសំណែនពីសាច់ញាតិ នៅតាមវត្តអារាម។

ចំណែកឯ សាច់ញាតិវិញ ត្រូវធ្វើការបោះបាយបិណ្ឌ នៅម៉ោង៤ទាបភ្លឺ ដើម្បីឧទ្ទិសកុសលដល់ពពួកប្រេតដែលអត់ឃ្លាន គ្មានសាច់ញាតិ ឬ បានទៅដល់សាច់ញាតិដែលក្លាយទៅជាប្រេត ដើម្បីឲ្យបានទទួលបាយបិណ្ឌ ក្នុងមួយឆ្នាំម្ដងនេះឯង។

បើនិយាយទៅតាមជំនឿ ប្រេតមិនមែនមានតែមួយប្រភេទនោះទេ ហើយប្រេតនេះទៀតសោត ក៏មិនមែនសុទ្ធតែជាសាច់ញាតិ ដូនតា ដែលចែកឋានទៅនោះដែរ។ ដោយយោងទៅតាម ព្រះសម្មាសម្ពុទ្ធបានត្រាស់សម្តែងអំពីពពួកប្រេតថា មានច្រើនប្រភេទ គឺមានប្រភេទ១២ពួកប្រភេទ២១ពួក និងប្រភេទ៣ពួក ។

ចំណែកឯ ប្រេតខ្លះមិនអាចទទួលបានការឧទិ្ទផលបុណ្យពីសាច់ញាតិទេ ប្រេតដែលទទួលការឧទិ្ទសកុសលបាននោះ គឺមានតែពពួកប្រេតដែលមានឈ្មោះថា បរាតទោបជីប្រេតប៉ុណ្ណោះ។ ចំណែកឯប្រេតមួយប្រភេទទៀតមានឈ្មោះកុណបាសិក្កកប្រេត គឺអាចស៊ីបានតែរបស់ដែលគេបោះចោលនឹងដីដូចជាស្លេស្ម៍ ខ្ទុះ កំហាក ឈាម សំរាម សំបោរ ជាដើម ដូច្នេះហើយក៏មានការបោះបាយបិណ្ឌឡើង គឺជាពិធីបែបទំនៀមទម្លាប់ ៕
ប្រភព៖ អ៉ិនធើណែត

រីឯពពួកប្រេតទាំង១២នោះ គឺមានប្រវត្តិ និង រូបរាងដូចខាងក្រោមនេះ៖
ប្រេតទី១-ឈ្មោះវន្តាស

ប្រេតទី២-ឈ្មោះកុណបាស

ប្រេតទី៣-ឈ្មោះគូថខាទក

ប្រេតទី៤-ឈ្មោះអគ្គិជាលមុខ

ប្រេតទី៥-ឈ្មោះសុចិមុខ

ប្រេតទី៦-ឈ្មោះតណ្ហដិ្តត

ប្រេតទី៧-ឈ្មោះសុនិជ្ឈាមក

ប្រេតទី៨-ឈ្មោះសត្ថង្គ

ប្រេតទី៩-ឈ្មោះបព្វតង្គ

ប្រេតទី១០-ឈ្មោះអជគរង្គ

ប្រេតទី១១-ឈ្មោះវិមានិក

ប្រេតទី១២-ឈ្មោះមហិទ្ធិក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]