ស្នេហា៖ មនុស្សប្រុសជាភេទមួយដែលមិនសូវបញ្ចេញអារម្មណ៍នោះទេ ហើយក៏មិនងាយយំដែរ ព្រោះយើងគ្រប់គ្នាកើតមកសុទ្ធតែរំពឹងទុកថា មនុស្សប្រុសត្រូវតែរឹងមាំគ្រប់ពេល ហាមបង្ហាញភាពទន់ជ្រាយជាដើម។ យ៉ាងណាមិញ ធាតុពិតគឺមនុស្សប្រុសជាមនុស្សដូចតែមនុស្សស្រីហ្នឹងឯង ចេះមានអារម្មណ៍ ចេះខឹង ចេះខ្លាច ចេះទន់ជ្រាយ ចេះឈឺចាប់ គ្រាន់តែពូកែលាក់ដោយសារតែសង្គម ទើបមិននិយាយចេញមក។
ខាងក្រោមនេះជារឿង៨យ៉ាង ដែលបុរសចង់ឲ្យអ្នកដឹងដោយមិនចាំបាច់ប្រាប់៖
១. បុរសក៏ចង់ឲ្យគេសរសើរដែរ
មនុស្សស្រីចូលចិត្តតែងខ្លួនស្អាតៗ ដើម្បីឲ្យគេសរសើរ ព្រោះពេលត្រូវសរសើរម្ដងៗ នាងមានអារម្មណ៍ល្អចំពោះខ្លួនឯងណាស់។ យ៉ាងណាមិញ មិនខុសពីនារីទេ បុរសក៏ចង់បានពាក្យសរសើរពីមនុស្សដែលខ្លួនស្រលាញ់ដែរ គ្រាន់តែនិយាយមិនចេញ ហើយពេលខ្លះក៏ខំប្រឹងធ្វើដូចជាមិនខ្វល់ ទើបមនុស្សស្រីតែងតែមើលរំលងចំណុចនេះ ដែលការពិតទៅ បុរសចង់បានពាក្យសរសើរដែរ។
២. កុំសរសើរតែសម្រស់ស្រស់សង្ហាបើសិនជាអ្នកសរសើរគេ
កុំសរសើរតែសម្រស់ខាងក្រៅ បុរសតែងចង់ឲ្យអ្នកសង្កេតមើលគេឲ្យលម្អិត ហើយតាមមើលគុណសម្បត្តិរបស់គេ ដូចជាការចំអិនម្ហូបរបស់គេ ការមើលថែកូនៗរបស់គេ ជាដើម។ នាពេលក្រោយ បន្ទាប់ពីសរសើរពីរូបរាងគេហើយ អ្នកគួរសរសើរគេនូវរឿងអ្វីផ្សេងៗដែលអ្នកមើលឃើញថាគេល្អ។
៣. ការនិយាយត្រង់ៗគឺបញ្ជាក់ថាគេខ្វល់ខ្វាយពីអ្នក
មនុស្សប្រុសខ្លះសម្ដីរាងឆ្គង រាងធ្ងន់ ស្ដាប់ទៅមិនចូលត្រចៀក ចូលចិត្តនិយាយការពិត(ជ្រុលពេក)រហូតពេលខ្លះមនុស្សស្រីមានការអាក់អន់ស្រពន់ចិត្ត។ ឧទាហរណ៍ បើសិននារីជាសង្សារសួរគេតើនាងមើលទៅឡើងគីឡូជាងមុនឬអត់? បុរសតែងតែចង់ឆ្លើយសំណួរដែលស្មោះត្រង់ឥតលាក់លៀមនឹងនាង ដោយភ្លេចគិតពីការថ្នាក់ថ្នមទឹកចិត្ត តែការនិយាយត្រង់ៗរបស់គេនេះគ្មានគោលបំណងអាក្រក់ទេ គឺមានន័យថាគេខ្វល់ខ្វាយពីអ្នកខ្លាំង។
៤. គេចង់ជួយមនុស្សជាទីស្រលាញ់
រាល់ពេលអ្នកមានទុក្ខលំបាក គេតែងតែចង់ហុចដៃមកជួយអ្នក និងមនុស្សដែលគេស្រលាញ់ ទោះបីអ្នកមិនចង់ឲ្យគេជួយក៏ដោយ។ បុរសតែងតែចង់ឲ្យគេពឹងពាក់មកលើខ្លួន ដើម្បីឲ្យគេមានអារម្មណ៍ថាគេអាចការពារមនុស្សជាទីស្រលាញ់បាន។
៥. គេត្រូវការពេលវេលាផ្ទាល់ខ្លួន
បុរសៗតែងចង់មានពេលវេលាផ្ទាល់ខ្លួនមួយ ដែលគេអាចធ្វើអីដែលគេស្រលាញ់ តាមចិត្តរបស់គេចង់ ដោយមិនមានអ្នកមករំខានសូម្បីតែនារីដែលគេស្រលាញ់។ ធ្វើបែបនេះ មិនមែនមានន័យថាគេមិនស្រលាញ់មិនខ្វល់ពីអ្នកទេ គឺគេគ្រាន់តែចង់មានពេលសម្រាប់ខ្លួនឯង ដូច្នេះស្រីៗមិនគួរតោងទាមគេពេកទេ គឺទុកពេលឲ្យបុរសៗបានដកដង្ហើមខ្លះផង។
៦. គេមិនរឹងមាំគ្រប់ពេលនោះឡើយ
នេះជាអ្វីដែលបុរសចង់ឲ្យនារីៗដឹង គឺពួកគេមិនមែនអង្គុយចាំតែរឹងមាំរហូតទេ គឺមានពេលខ្លះដែលបុរសចង់យំ មានអារម្មណ៍ទន់ជ្រាយ ចង់រកទីពឹងពាក់និងអ្នកប្រឹក្សាយោបល់ដូចគ្នា។ ដូច្នេះហើយនៅពេល មិត្តប្រុសរបស់អ្នកចូលមករកអ្នក និងចង់ឲ្យអ្នកលួងលោមគេ សូមកុំបណ្ដុះបង្អាប់គេ ជំនួសមកវិញត្រូវលួងលោមផ្ដល់កម្លាំងចិត្តឲ្យគេ ដើម្បីឲ្យគេដឹងថាគេមានអ្នកចាំស្ដាប់រឿងក្នុងចិត្ត៕
ប្រភព៖: goodmenproject
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]