បរទេស៖ តារាសម្ដែងស្រី Fan Bingbing នៅតែជាទីចាប់អារម្មណ៍របស់មហាជនជាច្រើន ជាមួយនឹងការតុបតែងខ្លួន យ៉ាងស្រស់ស្អាតទាក់ទាញ នៅលើកម្រាលព្រំក្រហមក្នុងពិធីបើកមហោស្រពភាពយន្ត Busan កាលពីថ្ងៃទី ៤ ខែតុលា កន្លងទៅនេះ។
ក្នុងនោះដែរ តារាសម្ដែងស្រីរូបនេះ បានបង្ហាញខ្លួនជាមួយនឹងការតុបតែង ស្លៀករ៉ូបពីប្រេន Rami Al Ali នៅរដូវស្លឹកឈើជ្រុះឆ្នាំ២០២៣ ជាមួយនឹង រ៉ូបវែងពណ៌ស្រស់ភ្លឺចាំង និងលេងស្ទាយ៍តុបតែងមុខមាត់និងសក់ មានភាពស័ក្តសមគ្នា រហូតធ្វើឲ្យអ្នកគាំទ្រសរសើរយ៉ាងខ្លាំង។
ម៉្យាងវិញទៀត ក្នុងការបង្ហាញពីស្ទាយ៍ថ្មីរបស់នាងបែបនេះ នៅតែធ្វើឲ្យនាងទទួលបានការពេញចិត្ត ទៅលើរូបរាងលេចធ្លោ សម្រស់ដ៏ក្មេងជាងវ័យ គួរជាទីគយគន់ ផងដែរ៕
ប្រភព៖ Ngoisao.net
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]