ស្នេហា៖ មនុស្សស្រីគឺជាភេទមួយដែលមានចរិតស្មុគស្មាញ ម្ដងក្ដៅម្ដងរងា អារម្មណ៍ឆាប់ប្រែប្រួល តែក៏ចង់ទាមទារចំណាប់អារម្មណ៍ ចង់ឲ្យដៃគូមើលថែយកចិត្តទុកដាក់ ស្រលាញ់ថ្នាក់ថ្នម និងឆាប់អន់ចិត្តណាស់បើសិនដៃគូធ្វើអីឲ្យនាងមិនសប្បាយចិត្ត ដូច្នេះហើយការផ្គាប់ចិត្តមនុស្សស្រីគឺជារឿងពិបាកណាស់។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទោះមនុស្សស្រីចូលចិត្តបើកចំហរពីអារម្មណ៍ខ្លួនឯងក្ដី ក៏មានពេលខ្លះ រឿងអស់ទាំងនេះគឺនាងចង់ឲ្យអ្នកដឹងដោយនាងមិនបាច់និយាយប្រាប់៖

១. ទំនុកចិត្តគឺពិតជាសំខាន់

នាងចង់ឲ្យអ្នកជាដៃគូធ្វើឲ្យនាងមានទំនុកចិត្ត ថាអ្នកពិតជាខ្វាយខ្វល់ ពិតជាស្រលាញ់នាង ពិតជាបារម្ភពីនាង ហើយអ្នកនៅតែជាបុរសផ្អែមល្ហែមដូចថ្ងៃដំបូងដែលអ្នកសារភាពស្នេហ៍ប្រាប់នាង។ នារីៗមិនចង់អង្គុយគិតដេកគិតច្រើនថា តើដៃគូរបស់នាងវៀចវេរចិត្តពីនាងឬអត់នោះទេ? ដូច្នេះហើយ មិនថាអ្នកធ្វើអីទេ សូមបង្ហាញចេញច្បាស់ៗថាអ្នកនៅតែស្រលាញ់នាង ដើម្បីឲ្យនាងស្ងប់ចិត្ត។

រូបភាពតំណាង

២. មុនធ្វើអីសួរចិត្តនាងជាមុនគឺពិតជាល្អ

 មិនថាអ្នកចង់ធ្វើអី ឬទៅណា គួរតែបង្ហើបសួរចិត្តនាងជាមុនថានាងយល់ព្រមឬអត់ មិនមែនចេះតែនាំនាងទៅណាមកណាឬធ្វើអីតាមចិត្តខ្លួនឯងចង់នោះទេ។ ធម្មតា នារីតែងតែចង់ឲ្យបុរសជាដៃគូឲ្យតម្លៃ និងស្ដាប់យោបល់របស់នាងលើរឿងផ្សេងៗ។

៣. ពេលខ្លះការសើចបន្លប់របស់នាងគឺស្មើនឹងពាក្យថា "ទេ"

បើសិនជាអ្នកសួរសំណួរមកនាង ហើយនាងមិនឆ្លើយ គ្រាន់តែសើចចេញមកបែបមិនសូវលះ គឺមានន័យថាចម្លើយនោះគឺស្មើនឹង "ទេ" ឬ "ឈប់ទៅ" ដូច្នេះអ្នកជាបុរសមិនគួរបន្តសួរនាងនោះទេ និងទុកនាងឲ្យនៅម្នាក់ឯង។

៤.  ដោយសារធ្លាប់ឈឺចាប់ដោយសារបុរសផ្សេង ទើបនាងគិតថាបុរសទាំងអស់គឺដូចគ្នា

 នារីខ្លះធ្លាប់ជួបការឈឺចាប់ច្រើន ធ្លាប់ត្រូវបុរសបោកប្រាស់ ដូច្នេះទើបនាងស្ពាយបទពិសោធន៍អាក្រក់ៗជាប់ខ្លួននិងទស្សនៈអវិជ្ជមានពាក់ព័ន្ធនឹងស្នេហា។ ពេលខ្លះ នាងនិយាយថាបុរសទាំងអស់សុទ្ធតែដូចគ្នាគឺអាចស្ដាប់មើលទៅ មិនសូវចូលត្រចៀកអ្នក តែនោះគឺមកពីនាងជួបរឿងគួរឲ្យឈឺចាប់ច្រើនពេក។

រូបភាពតំណាង

៥. ប្រើពេលតែងខ្លួនយូរ ព្រោះចង់មើលទៅស្អាតក្នុងភ្នែកអ្នក

បុរសជាដៃគូខ្លះ តែងតែត្អូញត្អែរនៅពេលនារីៗជាសង្សារឬភរិយា ចំណាយពេលតុបតែងខ្លួនយូរ ដែលការពិតទៅ នាងចំណាយសម្អិតសម្អាងខ្លួនបែបនេះ គឺដោយសារនាងចង់ធ្វើឲ្យខ្លួនឯងស្អាតបំផុត ដូច្នេះហើយពេលអ្នកបណ្ដើរនាងទៅគឺអ្នកនឹងមានទំនុកចិត្តហើយនាងក៏មានទំនុកចិត្ត។ មួយវិញទៀត នារីខ្លះចូលចិត្តសម្អិតសម្អាងខ្លួនតែម្ដង ដែលជាវិធីមួយដែលនាងអាចថ្នាក់ថ្នមនិងស្រលាញ់ខ្លួនឯង។

៦. បើចង់បែក ហាមាត់និយាយមក កុំលាក់

នេះជារឿងមួយដែលនារីៗចង់ប្រាប់ទៅបុរសខ្លាំង ពេលខ្លះបុរសគិតថា មិនហ៊ានសុំនារីជាសង្សារដើម្បីចែកផ្លូវគ្នាទេ ព្រោះគិតថាខ្លាចនាងឈឺចាប់ ឬទទួលយកមិនបាន តែការពិតទៅ នារីៗមិនចង់រស់នៅជាមួយពាក្យកុហកទេ។ បើអ្នកមិនស្រលាញ់នាងទៀត បើចង់បែកគ្នាជាមួយនាង សូមអ្នកប្រាប់នាងត្រង់ៗ ព្រោះការឈឺចាប់មួយគ្រា ប្រសើរជាងមកដឹងពេលក្រោយថាអ្នកបោកប្រាស់នាងមករហូត។

៧. នារីត្រូវគេបង្រៀនឲ្យលេងខ្លួន

បុរសខ្លះមានភាពធុញទ្រាន់ណាស់ ពេលនារីៗមើលទៅលេងខ្លួនច្រើន មិនងាយនឹងព្រមស្រលាញ់អ្នក ឬស្រលាញ់ដែរតែលេងខ្លួនចង់ឲ្យគេតាមញ៉ែ ដែលការពិតទៅ នារីៗត្រូវសង្គមបង្រៀនឲ្យលេងខ្លួនអ៊ីចឹងឯង ដោយសារតែនាងគិតថា បើសិនជាយល់ព្រមជាមួយអ្នកស្រួលៗ គឺនាងមើលទៅគ្មានតម្លៃក្នុងខ្សែភ្នែកអ្នក។ ចំណុចមួយទៀត ដោយសារមុខមាត់និងកិត្តិយសមនុស្សស្រីគឺ ទោះបីនារីម្នាក់នោះស្រលាញ់បុរសម្នាក់នោះប៉ុណ្ណាក៏មិនសារភាពស្នេហ៍ប្រាប់គេដែរ ដោយសារខ្លាចប្រាប់ទៅ ខុសនឹងរបៀបរបបសង្គមជាដើម៕  

រូបភាពតំណាង

ប្រភព៖: yourtango

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]