បរទេស៖ ខណៈដែលបានបង្ហាញខ្លួនជាបន្តបន្ទាប់នៅក្នុងកម្មវិធីផ្សេងៗជាច្រើន កាលពីកន្លងមក ពេលនេះ តារាចម្រៀងស្រី Selena Gomez នៅតែជាចំណុចដ៏គួរឲ្យចាប់អារម្មណ៍ពីបណ្ដាទស្សនិកជន ដែលថ្មីៗនេះ នាងបានចូលរួមកម្មវិធីសប្បុរសធម៌ក្នុងទីក្រុង Los Angeles កាលពីល្ងាចថ្ងៃទី ៤ ខែតុលា។
ជាមួយគ្នានេះដែរ តារាចម្រៀងស្រីរូបនេះ បានចេញមកអង្រួនចិត្តអ្នកគាំទ្រជាច្រើន ដោយបានរៀបចំតុបតែងខ្លួនយ៉ាងស្រស់ឆើតឆាយ ស្លៀករ៉ូបវែងពណ៌ទឹកប្រាក់ភ្លឺចែងចាំង ព្រមទាំងគ្រឿងអលង្ការប្រណីត ដែលមើលទៅមានភាពស័ក្តសមគ្នា ពេលចូលរួមកម្មវិធីទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ ការបង្ហាញខ្លួនបែបនេះ តារាចម្រៀងស្រី Selena Gomez ពិតជាបានបញ្ចេញនូវសម្រស់ដ៏ផូរផង់ នៅលើកម្រាលព្រំក្រហម ដែលកំពុងតែទទួលបានការសរសើរពីហ្វេនៗ ខណៈដែលនេះគឺជាមូលនិធិសប្បុរសធម៌ ដែលជួយដល់សុខភាពផ្លូវចិត្តសម្រាប់ក្មេងជំទង់ ដែលបង្កើតឡើងដោយ Selena ផងដែរ៕
ប្រភព៖ Ngoisao.net
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]