យល់ដឹង៖ នរណាៗក៏គិតថាស្នេហា គឺជាពិតស្រស់បំព្រង កាលណាមានស្នេហាហើយគឺមនុស្សអាចរីករាយខ្លាំង មិនឯកា ហើយក៏មានមនុស្សចាំយកចិត្តទុកដាក់មើលថែគ្រប់ជំហាន ប៉ុន្តែមិនមែនគ្រប់គ្នានៅលើលោកសុទ្ធតែចង់មានស្នេហានោះឡើយ។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បុគ្គលខ្លះចង់នៅទំនេរ ចង់ដើរលេងតែជាមួយមិត្តៗ មិនទាក់ទងនឹងរឿងស្នេហាទេ ពេលគេមកញ៉ែមកសារភាពស្នេហ៍ ក៏បដិសេធគេដោយមិនស្រណោះ មិនមែនមកពីលេងខ្លួននោះឡើយ។ នេះជាហេតុផលដែលអ្នកខ្លះមិនចង់ពាក់ព័ន្ធនឹងស្នេហា៖

១. គេចង់ Single

សម្រាប់អ្នកខ្លះគឺគេមិនចង់មានស្នេហាតែម្ដង គឺចង់នៅទំនេរចេញពីចិត្ត ដោយសារធ្លាប់មានប្រវត្តិឈឺចាប់ ឬក៏មិនទាន់ជួបអ្នកដែលត្រូវចិត្តខ្លាំង។ គេគិតថាការនៅទំនេរ ផ្ដល់ប្រយោជន៍ឲ្យខ្លួនឯងគេច្រើនជាងការមានទំនាក់ទំនងស្នេហា។

២. ទម្លាប់បែបនេះហើយ

អ្នកខ្លះតាំងពីដើមមកគឺទម្លាប់នឹងការនៅទំនេរហើយ និងធ្វើអីដដែលៗជារៀងរាល់ថ្ងៃ មិនគិតចង់ផ្លាស់ប្ដូរទេ អ៊ីចឹងហើយទើបមិនចង់មានស្នេហា មិនចង់ផ្លាស់ប្ដូរកាលវិភាគ ព្រោះការមានស្នេហាធ្វើឲ្យកាលវិភាគជីវិតប្រែប្រួល។

រូបភាពតំណាង

៣. គេសប្បាយចិត្តខ្លាំងពេលនៅម្នាក់ឯង

អ្នកខ្លះគេមិនចាំបាច់ទាល់តែមានស្នេហា ទាល់តែមានគូស្នេហ៍ចាំយកចិត្តទុកដាក់មើលថែទើបមានអារម្មណ៍ថាខ្លួនឯងសប្បាយចិត្ត ខុសពីអ្នកខ្លះទៀត ដែលគិតថាការនៅទំនេរគឺសប្បាយចិត្តជាង មិនចាំបាច់យកខ្លួនឯងទៅពាក់ព័ន្ធនឹងដ្រាម៉ា មិនចាំបាំច់ចាំតាមយកចិត្តអ្នកណា ហើយក៏មិនឈឺចាប់បើសិនស្នេហាធ្វើឲ្យខកចិត្ត។

រូបភាពតំណាង

៤. គ្មានពេលសម្រាប់ស្នេហា

មនុស្សម្នាក់ៗមានបន្ទុករៀងៗខ្លួន មិនមែនមួយថ្ងៃៗនៅទំនេរនោះឡើយ អ្នកខ្លះរវល់ការងារខ្លាំងរហូតដកខ្លួនសឹងតែមិនរួច គ្មានសឹងតែពេលសម្រាក ឬក៏រវល់នឹងការសិក្សា ដូច្នេះហើយទើបគ្មានពេលសម្រាប់ស្វែងរកសង្សារឬគូស្នេហ៍។ ម្យ៉ាងទៀតពួកគេគិតថា មានស្នេហាទៅក៏មិនទៅមុខ ដោយសារតែគ្មានពេលឲ្យគូស្នេហ៍ ដែលជាហេតុធ្វើឲ្យទំនាក់ទំនងអាចនឹងប្រេះឆា។

៥. គេមិនឯកាទេ

ពេលខ្លះ អ្នកដែលមានស្នេហា គិតថាពួកគេមិនចង់នៅម្នាក់ឯង ខ្លាចភាពឯកាទើបប្រឹងប្រែងស្វែងរកដៃគូស្នេហាពីមួយទៅមួយ មិនទុកឲ្យខ្លួនឯងបាននៅទំនេរទាន់ទេ ប៉ុន្តែសម្រាប់មនុស្សខ្លះទៀតគឺគេមិនឯកាទេ និងចេះរស់នៅជាមួយខ្លួនឯង ចេះរកសេចក្ដីសុខឲ្យខ្លួនឯង ទៅណាមកណាដោយខ្លួនឯង ដូច្នេះហើយទើបគេមិនរវីរវល់នឹងស្នេហា៕  

រូបភាពតំណាង

ប្រភព៖: brides

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]