បរទេស៖ អាចនិយាយបានថា គឺជាដំណឹងដ៏ល្អមួយពីតារាម៉ូដែលស្រី Miranda Kerr បន្ទាប់ពីបានបង្ហាញថា កំពុងតែមានផ្ទៃពោះកូនទី៤ ហើយថ្មីៗនេះ រូបនាងក៏បានបង្ហាញក្ដីសុខផ្ទាល់ខ្លួននៅក្នុងគ្រួសារ ពេលចេញទៅដើរលេងកម្សាន្ត ជាមួយនឹងស្វាមី លោក Evan Spiegel។
ក្នុងនោះដែរ តារាម៉ូដែលស្រីរូបនេះ បានបង្ហាញពីផ្ទៃពោះ ក្នុងវ័យ ៤០ ឆ្នាំ ដែលបានចេញមកជាមួយនឹងការតុបតែងខ្លួនក្នុងសំលៀកបំពាក់កីឡា និងស្បែកជើងប៉ាតា។ ជាពិសេស Miranda ថែមទាំងបានចែករំលែករូបថត ដែលបានថតរូបលើភ្នំ និងពេលថត Selfie យ៉ាងស្រស់ស្អាតជាមួយស្វាមី ទៀតផង។
យ៉ាងណាមិញ នេះគឺជាសកម្មភាពដ៏មានសុភមង្គលមួយនៅក្នុងគ្រួសាររបស់ Miranda ស្របពេលដែលនាងកំពុងតែមានផ្ទៃពោះ ត្រៀមទទួលសមាជិកថ្មីនាពេលខាងមុខនេះ។ ជាពិសេស ក៏បានធ្វើឲ្យហ្វេនៗនៅតែចាប់អារម្មណ៍ បើទោះបីជានាង មានផ្ទៃពោះក៏ដោយ តែនាងនៅតែមានភាពក្មេងជាងវ័យ ក៏ដូចជាបានធ្វើលំហាត់ប្រាណជាប្រចាំ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]