កម្សាន្ត៖ កាលពីពេលថ្មីៗនេះ មហាជនដែលលេងបណ្ដាញសង្គមនាំគ្នាបង្ហាញការចាប់អារម្មណ៍ទៅកាន់វីដេអូខ្សែភាពយន្ដបរទេសមួយត្រង់វគ្គ ដែលគេបានមកថតនៅក្នុងប្រាសាទអង្គរវត្តខ្មែរ ក្នុងទឹកដីខេត្តសៀមរាប។ ជាពិសេស គេបានរៀបចំឲ្យមានប្រជាជនរស់នៅប្រកបរបរផ្សេងៗលើទឹកនៃបរិវេណប្រាសាទទៀតផង។
ជាមួយគ្នានេះដែរ ភាពយន្ដបរទេសមួយនេះ សម្ដែងដោយលោកស្រី Angelina Jolie ដែលបានធ្វើឲ្យខ្លួនលង់ស្រឡាញ់ទឹកដីនៃប្រទេសកម្ពុជារហូតមកដល់បច្ចុប្បន្ននេះ។ លើសពីនោះទៀត យើងក៏បានស្ដាប់ លោកស្រី Angelina Jolie និយាយភាសារខ្មែរផងដែរ។
មិនតែប៉ុណ្ណោះ បើក្រឡេកទៅមើលការរៀបចំសម្ដែងនៅក្នុងប្រាសាទអង្គរវត្តវិញ យើងឃើញមានព្រះសង្ឃគង់នៅក្នុងប្រាសាទពិតជាអស្ចារ្យមែនទែន។ ចំណែកឯ បរិវេណក្រៅប្រាសាទអង្គរវត្ត គេបានរៀបចំឲ្យមានអ្នកភូមិរស់នៅ ប្រកបរបរចិញ្ចឹមជីវិតយ៉ាងសំបូរបែប មានទាំងលក់នំ បង្អែម មនុស្សម្នារយ៉ាងរស់រវើក។
និយាយឲ្យចំ ទិដ្ឋភាពនេះ គឺយើងបានឃើញតែនៅក្នុងរឿងនេះតែប៉ុណ្ណោះ វាប្រៀបបានដូចជានាំប្រជាជនខ្មែរឲ្យត្រឡប់ទៅកាន់អតីតកាលនាសម័យមុន។ គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្ដអន្តរជាតិមួយនេះ មានចំណងជើងថា Tomb Raider ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាកាលពីឆ្នាំ២០០១៕
ប្រភព៖ Directions / ទិសដៅ
ខាងក្រោមនេះជាទិដ្ឋភាពខ្លះៗនៃការសម្ដែងនៅក្នុងប្រាសាទអង្គរវត្តដែលបង្ហាញពីជីវភាពប្រជាជនខ្មែរ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]