ថៃ៖ បន្ទាប់ពីតារាសម្ដែងប្រុស លោក Jes Jespipat បានចេញមកបង្ហាញពីការបែ.កគ្នា ជាមួយនឹងអតីតគូស្នេហ៍ តារាស្រី Vil Wannarot ហើយនោះ ក៏បានទាញយកចំណាប់អារម្មណ៍ពីមហាជនអ្នកលេងបណ្ដញសង្គម នៅពេលមានការបង្ហោះរូបភាព ជាមួយតារាស្រី Prang Kannarun ជាបន្តបន្ទាប់ រហូតមានការភ្ញាក់ផ្អើល និងមានការចោទសួរ ថាតើ តារាស្រី Prang គឺជាភាគីទីបីដែរឬយ៉ាងណា។
ទាក់ទងនឹងរឿងនេះ តារាស្រី Prang ក៏មិនបាននៅស្ងៀមដែរ ក្រោយពីមានរឿងរ៉ាវមិនឈប់ឈរនៅលើបណ្ដាញសង្គម ហើយថ្មីៗនេះ រូបនាង ក៏បានបង្ហើបតាមរយៈChannelមួយ លើកឡើងពីរឿងដែលគេថា ខ្លួនគឺជាភាគីទី៣។
ក្នុងនោះដែរ ក៏មានបង្ហាញថា តារាស្រី Prang និង លោក Jes គឺជាមិត្តរួមការងារតែប៉ុណ្ណោះ។ ហើយនៅពេលដែលមានព័ត៌មាននោះ នាងក៏បានយល់ផងដែរថា នាងអាចនឹងមានព័ត៌មាន ដែលក្លាយជាភាគីទីបី ទៀតផង។ ជាពិសេស ដោយតែរឿងភាគរបស់អ្នកទាំងពីរ បានចាក់ផ្សាយ ដូច្នេះ ពួកគេក៏ត្រូវធ្វើការផ្សព្វផ្សាយ ដើម្បីប្រម៉ូតរឿងផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]