កម្សាន្ត៖ ជាការពិតណាស់ តារាខ្មែរដែលមានប្រជាប្រិយភាពទាំងប៉ុន្មានដួងខាងក្រោមនេះ បានភ្ជាប់ពាក្យជាមួយគូស្នេហ៍ហើយរងចាំតែថ្ងៃចូលរោងការតែប៉ុណ្ណោះ។ ជាពិសេស គេសង្កេតឃើញថា តារាប្រុសស្រីទាំងនេះ មិនដែលលាក់លាមជាមួយមហាជនោះឡើយ ពោលគឺតែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគូដណ្ដឹងជានិច្ច។
ដូចគ្នានេះដែរ គូស្នេហ៍ ជា Influencer លោក ហេង វិសាល និង តារាស្រីវ័យក្មេង ជា ស្រីនា ដែលអ្នកទាំងពីរបានភ្ជាប់ពាក្យកាលពីខែតុលា ឆ្នាំ២០២២កន្លងទៅនេះ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលនិង ចូលរួមអបអរសាទរពេញប្រទេសតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនោះផងដែរ គូស្នេហ៍ជាតារាចម្រៀងនៅក្រោមដំបូលតែមួយ តារាស្រី ប៉ាច គីមមួយ និង តារាចម្រៀងប្រុស សយ រតនៈ ក៏ទើបតែប្រកាសពីទំនាក់ទំនងស្នេហារបស់ពួកគេ និងទើបតែបានធ្វើពិធីភ្ជាប់ពាក្យកាលពីខែមករា ឆ្នាំ២០២៣ កន្លងទៅនេះឯង។
ជាមួយគ្នានេះផងដែរ មហាជនមានការចាប់អារម្មណ៍តាមដានទៅលើជីវិតគូរបស់ពួកគេ ដែលតែងតែបង្ហាញពីភាពល្អុកល្ហើននៅក្នុងបណ្ដាញសង្គម៕
១. ជា លាងឈែ និង គូដណ្ដឹង
២. ប៉ាច គីមមួយ និង សយ រតនៈ
៣. ដាដាវ និង គូដណ្ដឹង
៤. ហេង វិសាល និង ស្រីនា
៥. ខាយ និង មុន្នីនាថ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]