ស្នេហា៖ វាមិនមែនជារឿងប្លែកទេដែល មនុស្សប្រុសដែលមានគូស្នេហ៍ហើយ តែងតែសម្លឹងមើលមនុស្សស្រីផ្សេងជារឿយៗ បើទោះបីជាកំពុងនៅក្បែរគូស្នេហ៍ក៏ដោយ។ ជាធម្មតា នារីៗដែលឃើញគូស្នេហ៍ខ្លួនបញ្ចេញកាយវិការបែបនេះ គឺចេះតែខឹងសម្បា រករឿង គិតវែងឆ្ងាយថាហេតុអីបានជាគេយកភ្នែកមើលស្រីដទៃ? តើនាងស្អាតមិនគ្រប់គ្រាន់ឬបានជាគូស្នេហ៍ទៅមើលស្រីដទៃ? តើគេអស់ពីចិត្តពីនាងហើយឬ? តើគេចង់ទាក់ទងស្រីម្នាក់នោះឬ?
បើយោងតាមការរៀបរាប់ពីបុរសផ្ទាល់ គេបានឲ្យចម្លើយថា ការពិតទៅ បុរសគ្រប់គ្នាទាំងមិនទាន់មានគូស្នេហ៍និងមានគូស្នេហ៍ហើយ តែងតែចូលចិត្តសម្លឹងមើលមនុស្សស្រីដែលស្រស់ស្អាត ដោយហេតុផលអស់ទាំងនេះ៖
- គេគិតថានាងស្អាតនិងទាក់ទាញខ្លាំង
- ពេលឃើញស្រីម្នាក់នោះហើយ ប្រតិកម្មគីមីនៅក្នុងខ្លួនក៏ច្រាល់ចេញក្នុងខួរក្បាល បញ្ចេញសារធាតុដូចជា ដូផាមីន និង សេរ៉ូតូនីន ដែលជួយឲ្យពួកគេមានក្ដីសុខនិងសប្បាយរីករាយ
- ក្នុងចិត្តមួយផ្នែកចង់បាននាង ឬស្រមៃថាបើសិនបាននៅជាមួយនាង តើគេនឹងមានអារម្មណ៍យ៉ាងណា? តែមិនមែនចង់បានមែនទែនទេ គ្រាន់តែស្រមើស្រមៃចោលប៉ុណ្ណឹង។
ជារឿយៗ បុរសតែងតែមើលនារីស្អាតៗតែមួយភ្លែតប៉ុណ្ណោះបើសិនជាគេមិនចាប់អារម្មណ៍នាងខ្លាំង ហើយគេបង្វែរចំណាប់អារម្មណ៍មករកអ្នកវិញ និងភ្លេចពីរឿងនារីម្នាក់នោះទៅហើយ ដែលមានន័យថាទង្វើបែបនេះមិនផ្ដល់ផលប៉ះពាល់ណាមួយដល់ទំនាក់ទំនងរវាងអ្នកនិងគេទេ។
ការក្រឡេកមើលនារីផ្សេងមិនបានមានន័យថា គេមិនស្រលាញ់អ្នក គិតថាស្រីម្នាក់នោះស្អាតជាងអ្នក ឬអ្នកមិនល្អគ្រប់គ្រាន់សម្រាប់គេនោះឡើយ ដូច្នេះអ្នកជានារីមិនចាំបាច់តូចចិត្ត អន់ចិត្ត ឬខឹងនោះទេ។
យ៉ាងណាមិញ បើសិនជាបុរសជាដៃគូនោះមិនត្រឹមតែសម្លឹងមើលនារីម្នាក់នោះទេ ថែមទាំងចង់ចូលទៅជជែកជាមួយនាង សុំលេខទូរស័ព្ទរបស់នាង ចង់ទាក់ទងនាងនៅក្រោយខ្នងអ្នក នោះទើបជាសញ្ញាណមួយដ៏គ្រោះថ្នាក់ ដែលអ្នកត្រូវព្រួយបារម្ភ៕
ប្រភព៖: thoughtcatalog
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]