កម្សាន្ត៖ ជឿជាក់ថា ប្រិយមិត្តជាច្រើន នៅតែគាំទ្រក៏ដូចជាចូលចិត្តតាមដាន ចំពោះពិធិការិនីដ៏ល្បីឈ្មោះ អ្នកនាង យុគ ចិន្តា ដែលតែងតែបានបង្ហាញពីសមត្ថភាព វោហាស័ព្ទ ផ្ដល់ជាភាពសប្បាយរីករាយដល់ទស្សនិកជន តាមរយៈកម្មវិធីផ្សេងៗជាច្រើន។

ដោយឡែក ងាកមកចាប់អារម្មណ៍ពីការតុបតែងខ្លួនវិញ ពិធីការិនីរូបនេះ ក៏បានទាញយកចំណាប់អារម្មណ៍ពីអ្នកគាំទ្រជាច្រើនផងដែរ ជាមួយនឹងការរៀបចំខ្លួនយ៉ាងស្រស់ស្អាត បែបស្រគត់ស្រគំ មានភាពស័ក្តសមទៅនឹងរូបសម្រស់ មិនថាពេលចូលរួមកម្មវិធី ឬពេលចេញកម្សាន្តផ្ទាល់ខ្លួនឡើយ។

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ ពិធីការិនី អ្នកនាង យុគ ចិន្តា កាន់តែធ្វើឲ្យហ្វេនៗមានការកោតសរសើរ ជាមួយនឹងការរៀបចំខ្លួនយ៉ាងសមសួន ដោយបានចេញមកជាមួយនឹងឈុតសំលៀកបំពាក់ប្រពៃណី លម្អដោយគ្រឿងអង្ការប្រណីត បង្ហាញពីភាពស្រស់ស្អាតទាក់ទាញយ៉ាងខ្លាំង ផងដែរ៕
ប្រភពរូបភាព៖ Hang Embellishment
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]