កូរ៉េខាងត្បូង៖ អាចនិយាយបានថា ស្ទើរតែគ្រប់សកម្មភាពរបស់តារាចម្រៀងស្រី Jennie សមាជិកក្រុម BLACKPINK ដែលបានទាញយកចំណាប់អារម្មណ៍ពីហ្វេនៗជាច្រើន ជាពិសេស ថ្មីៗនេះ នាងនៅត្រូវបានគេយកចិត្តទុកដាក់ ជាមួយនឹងការបង្ហាញ​ខ្លួន​ នៅ​អាកាសយានដ្ឋាន​កូរ៉េ កាលពីកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ យោងតាម ​​Dispatch បានបង្ហាញពីរូបភាព ដែលតារាចម្រៀងស្រី Jennie បានបង្ហាញខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ Incheon និងបានបង្ហាញពីស្ទាយ៍តុបតែងខ្លួនដ៏គួរឲ្យចាប់អារម្មណ៍ ស្លៀក​សំលៀកបំពាក់​រដូវរងា រុំកន្សែង ពាក់មួក​រោម​ចៀម និង​វ៉ែនតា បើ​ទោះ​បីជា នៅមាន​អាកាសធាតុ​ក្ដៅ នៅទីក្រុង​សេអ៊ូល​ក៏​ដោយ។

ជាមួយនឹងការបង្ហាញខ្លួនបែបនេះ តារាស្រី Jennie នៅតែបង្ហាញឲ្យឃើញពីភាពទាក់ទាញ​ជាមួយនឹងការរៀបចំខ្លួនឡើងស៊ីវីល័យ បន្ទាប់ពីនាងទើបតែបានទៅប្រទេសបារាំងដើម្បីចូលរួមកម្មវិធី Paris Fashion Week 2023 ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Jennie 
Jennie 
Jennie 
Jennie 
Jennie 
Jennie 
Jennie 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]