កម្សាន្ត៖ ជាការពិតណាស់ ក្រៅពីការងារនៅក្នុងសិល្បៈហើយនោះ តារាសម្ដែងជើងចាស់ លោក Chow YunFat នៅតែមានការតាមដានពីបណ្ដាហ្វេនៗជាច្រើន ទៅលើជីវិតរស់នៅឯកជន ជាពិសេស ថ្មីៗនេះ តារាសម្ដែងរូបនេះ ថែមទាំងបានបង្កភាពភ្ញាក់ផ្អើល ក្រោយពីបានបង្ហើបថា ទ្រព្យសម្បត្តិទាំងអស់របស់លោក គឺត្រូវបានគ្រប់គ្រងដោយប្រពន្ធភរិយារបស់ខ្លួន ខណៈដែលរូបលោកមិនបានសម្រេចចិត្តធ្វើសប្បុរសធម៌នោះទេ។

Chow YunFat
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ជាមួយនឹងការឆ្លើយតប ទៅនឹងប្រព័ន្ធផ្សព្វផ្សាយកូរ៉េ អំពីរឿងរ៉ាវមួយនេះ តារាសម្តែង Chow YunFat បាននិយាយថា៖

Chow YunFat
Chow YunFat និងភរិយា

មិនត្រឹមតែប៉ុណ្ណោះ តារារូបនេះក៏បានបន្តទៀតថា ប្រពន្ធរបស់លោកជាអ្នកតំណាងរបស់លោក ហើយបច្ចុប្បន្នរបស់ភរិយាតារាប្រុសរូបនេះ បានផ្តល់លុយឱ្យលោក សម្រាប់ការចំណាយប្រចាំខែរបស់លោកបន្តិចបន្តួច។ ម៉្យាងវិញទៀត តារាប្រុសរូបនេះ ក៏មិនបានដឹងចំនួនពិតប្រាកដនៃការបរិច្ចាគនោះទេ ហើយក៏បាននិយាយថាវាមិនសំខាន់ដែរ បើទោះជាយ៉ាងណា នៅពេលដែលមនុស្សបានចាកចេញទៅពិភពលោកផ្សេងទៀត ពួកគេមិនយកអ្វីមកជាមួយនោះទេ។

Chow YunFat

គួររំឮកផងដែរថា នៅក្នុងឆ្នាំ ២០១៨ តារាសម្ដែង លោក Chow YunFat បានប្រកាសថា លោកនឹងបរិច្ចាគទ្រព្យសម្បត្តិសរុបរបស់ខ្លួន (ប្រហែល ៧១៥ លានដុល្លារ) បន្ទាប់ពីលោកបានស្លា..ប់ ដែលការ​សម្រេច​ចិត្តមួយ​នេះ​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​យ៉ាង​ទូលំ​ទូលាយ ផងដែរ៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Chow YunFat
Chow YunFat
Chow YunFat
Chow YunFat
Chow YunFat

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]