កូរ៉េខាងត្បូង៖ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយផ្តាច់មុខនៅថ្ងៃទី ៦ ខែតុលា សមាជិកក្រុម Girl's Day ក៏ដូចជា តារាសម្តែងស្រី Sojin នឹងរៀបការនៅខែក្រោយ ជាមួយនឹងតារាសម្តែងលោក Lee DongHa។

 Sojin និង Dong Ha
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពដដែលតារាស្រី Sojin នឹង​រៀប​ការ​ជាមួយ​តារា​សម្ដែង Lee Dong Ha អាយុ ៤០ ឆ្នាំ ក្នុង​ពិធី​រៀប​ការ​ជា​លក្ខណៈ​ឯកជន​ក្នុង​ខែ​វិច្ឆិកា។ ថ្មីៗនេះ តារារូបនេះបានចាប់ផ្តើមចែកចាយលិខិតអញ្ជើញអាពាហ៍ពិពាហ៍ដល់មិត្តភក្តិជិតស្និទ្ធ និងក្រុមគ្រួសារ រួមទាំងសមាជិកនៃក្រុម Girl's Day ព្រមទាំងបាន​បញ្ចប់​ការ​ថត​រូប​អាពាហ៍​ពិពាហ៍​របស់​ពួក​គេ។

​ទន្ទឹមនឹងនេះ Sojin បានបង្ហាញខ្លួនជាលើកដំបូងជាសមាជិកក្រុម Girl's Day ក្នុងឆ្នាំ ២០១០។ ចាប់តាំងពីឆ្នាំ ២០១៩ មក សមាជិកទាំងបួននៃក្រុម Girl's Day ត្រូវបានផ្តោតលើការផ្សព្វផ្សាយការសម្តែងរបស់ពួកគេ ដោយ Sojin ថ្មីៗនេះបានស្វាគមន៍អ្នកទស្សនានៅក្នុងរឿង SBS រឿង «Delightfully Deceitful» កាលពីដើមឆ្នាំនេះ៕

Sojin 
Sojin 
Sojin 

អបអរសាទរគូស្វាមីភរិយាដែលជិតចូលរោងការ!

ប្រភព៖ Allkpop

 Sojin និង Dong Ha
 Sojin និង Dong Ha
 Sojin និង Dong Ha
 Sojin និង Dong Ha

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]