កូរ៉េខាងត្បូង៖ អ្នកបង្កើតតុក្កតា Sailor Moon ដ៏ល្បីឈ្មោះ Naoko Takeuchi បានបញ្ចេញទេពកោសល្យសិល្បៈរបស់នាសារជាថ្មី ទៅនឹងផ្ទាំងរូបភាពតុក្កតាគម្រប សម្រាប់បទចម្រៀងចុងក្រោយរបស់ BLACKPINK សមាជិក Jennie ដែលមានចំណងជើងថា «You & Me» ។

Jennie 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Sailor Moon

បទចម្រៀងថ្មីរបស់ ដែល​មាន​ចំណង​ជើង​ថា «You & Me» បាន​ទាមទារប្រជាប្រិយភាពយ៉ាង​ឆាប់​រហ័ស​ក្នុង​តារាង​ចំណាត់​ថ្នាក់​តន្ត្រី​ជា​ច្រើន​ដែល​បង្ហាញ​ពី​ការ​គាំទ្រ​ដ៏​ខ្លាំង​ក្លា​ដែល​សមាជិករូបនេះ ថ្វីត្បិតចេញបាន ១ឆ្នាំហើយក្តី។

វាមិនត្រឹមតែបានចូលក្នុងតារាង Genie Top 200 នៅចំណាត់ថ្នាក់ទី ៣ ដ៏គួរឱ្យចាប់អារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្ហាញខ្លួនជាលើកដំបូងនៅចំណាត់ថ្នាក់ទី ៧ នៅលើតារាង TOP 100 របស់ Melon ផងដែរ។

Naoko Takeuchi

បន្ទាប់​ពី​ចេញ​បទ «You & Me» អ្នក​គាំទ្រ​បាន​កត់​សម្គាល់​ឃើញ​ពី​សិល្បៈរូប​គម្រប​ដ៏​ប្លែកនៅលើបទចម្រៀងមួយនេះ។ ពួកគេបានកត់សម្គាល់ បង្ហាញពីភាពស្រដៀងគ្នាដ៏គួរឱ្យចាប់អារម្មណ៍រវាងគម្របរូបភាព និងសិល្បៈតុក្កតាដើមនៃស៊េរីគំនូរជីវចលដ៏ពេញនិយមទូទាំងពិភពលោកគឺ Sailor Moon ។

យ៉ាងណាមិញ គេត្រូវបានដឹងយ៉ាងឆាប់រហ័សថាវិចិត្រករដែលនៅពីក្រោយសិល្បៈគម្របគឺពិតជាអ្នកបង្កើត Sailor Moon ដោយមានឈ្មោះ Naoko Takeuchi បានដាក់ប្រភពដើមជាអ្នកគូប្រាកដមែន ដោយគេបានឃើញឈ្មោះសិល្បកររូបនេះ នៅជ្រុងខាងក្រោមផ្នែកខាងឆ្វេងនៃរូបគម្របនៃរូបភាពតុក្កតាមួយនេះតែម្តង៕

ប្រភព៖ Allkpop

Jennie 
Jennie 
Jennie 
Jennie 
Jennie 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]