បរទេស៖ រឿងរ៉ាវលែងលះរបស់ តារាចម្រៀង Ariana Grande និងអតីតស្វាមី ដែលជាអ្នកជំនួញ លោក  Dalton Gomez បានឈានដល់កិច្ចព្រមព្រៀងលែងលះគ្នា ដោយយោងតាមការដែល នាងបានបែងចែក ទៅឲ្យអតីតស្វាមីរបស់ខ្លួន ចំនួន ១,២៥០,០០០ ដុល្លារ ។

Ariana 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ យោងតាម ​​TMZ បានបង្ហាញថា អតីតស្វាមីរបស់ តារាចម្រៀងស្រី Ariana Grande បានទទួលប្រាក់នេះដោយមិនបង់ពន្ធ ជំនួសឱ្យការទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ បន្ទាប់ពីការលែងលះគ្នា ខណៈដែលលោក ក៏នឹងទទួលបានពាក់កណ្តាលនៃប្រាក់ចំណូលពីការលក់ផ្ទះរួមគ្នារបស់ពួកគេ នៅ Los Angeles ។ លើសពីនេះទៀត តារាចម្រៀងស្រីរូបនេះ បានបង់ថ្លៃមេធាវី ចំនួន ២៥,០០០ ដុល្លារដល់អតីតស្វាមីរបស់នាង ផងដែរ។

Ariana និង អតីតស្វាមី

គួររំឮកផងដែរថា បញ្ហារបស់ តារាចម្រៀង Ariana និងអ្នកជំនួញ លោក Dalton Gomez បានឈានដល់កិច្ចព្រមព្រៀងលែងលះគ្នាភ្លាមៗ បន្ទាប់ពីបានដាក់ពាក្យបណ្តឹងនៅតុលាការ ក្នុងរយៈពេលតិចជាងមួយខែ។ ហើយពួក​គេ​ បាន​ដាក់​កិច្ច​ព្រម​ព្រៀង​ទៅ​តុលាការ​ កាលពី​ថ្ងៃ​ទី​៦ ខែ​តុលា កន្លងទៅនេះ ដោយកំពុង​តែ​រង់​ចាំ​ចៅក្រម​ចុះ​ហត្ថលេខា​ដើម្បី​បញ្ចប់​ការ​លែង​លះ តែប៉ុណ្ណោះ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Ariana 
Ariana 
Ariana 
Ariana 
Ariana 
Ariana និង អតីតស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]