ភ្នំពេញ៖ ​ជាការពិតណាស់ ស្ពានបេតុងខ្សែកាបកោះនរា ឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា ស្ថិតក្នុង ខណ្ឌច្បារអំពៅ និងខណ្ឌចំការមន កំពុងតែសាងសង់ជិតរួចរាល់ជាស្ថាពរហើយ។ កាលពីថ្មីៗនេះ ទំព័រផេកផ្លូវការរបស់ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានបង្ហោះវីដេអូ បង្ហាញពីសោភ័ណភាពស្ពានកោះពេជ្រ-កោះនរា ចាប់ផ្ដើមតេស្តសាកល្បងភ្លើងពណ៌ គួរឲ្យទាក់ទាញ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព

ជាពិសេស ការតេស្ដអំពូលភ្លើងពណ៌នេះ មានបង្ហាញពីរូបភាពទង់ជាតិខ្មែរ ពិតជាស្រស់ស្អាតមែនទែន ដែលសម្រាប់ដាក់បញ្ចាំងនាថ្ងៃបុណ្យភ្ជំបិណ្ឌខាងមុខនេះ។ ក្រោយពីមហាជនឃើញវីដេអូនេះហើយ នាំគ្នាមានអារម្មណ៍រំភើបជាខ្លាំង ដោយជិតបានធ្វើដំណើរឆ្លងកាត់ស្ពានដ៏ស្រស់ស្អាតមួយនេះ។

រូបភាព

ជាមួយគ្នានេះដែរ ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក៏បានសរសេរនៅខាងលើវីដេអូថា សកម្មភាពក្រុមការងារសាងសង់​ កំពុងតេស្តសាកល្បងរូបភាពជាអំពូលអគ្គិសនីលេស្ពានកោះពេជ្រ-កោះនរា ពេលរាត្រី ពិតជាស្រស់ស្អាតណាស់️ អរគុណសន្តិភាព​ និងការអភិវឌ្ឍ​៕

រូបភាព
រូបភាព
រូបភាព
រូបភាព

ទស្សនាវីដេអូតាមរយៈលីងនេះ៖ Koeut Chhe

វីដេអូ៖ 

វីដេអូ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]