ភ្នំពេញ៖ ​ជាការពិតណាស់ ស្ពានបេតុងខ្សែកាបកោះនរា ឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា ស្ថិតក្នុង ខណ្ឌច្បារអំពៅ និងខណ្ឌចំការមន កំពុងតែសាងសង់ជិតរួចរាល់ជាស្ថាពរហើយ។ កាលពីថ្មីៗនេះ ទំព័រផេកផ្លូវការរបស់ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានសារជូនជាដំណឹងទៅកាន់ប្រជាពលរដ្ឋនៅភ្នំពេញអំពីការបើកឲ្យធ្វើចរាចរណ៍ជាបណ្ដោះអាសន្ន។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស នាឪកាសបុណ្យភ្ជំបិណ្ឌដែលមានរយៈពេល៣ថ្ងៃ ដែលត្រូវនឹងថ្ងៃទី១៣​ ១៤ ១៥ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ ដែ​ល​អាចធ្វើឱ្យប្រជាពលរ​ដ្ឋចំណេញពេលវេ​លា និងថវិកាក្នុងការធ្វើដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ សម្រេច៖

រូបភាព

១.​ អនុញ្ញាតឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវស្ពាន​ខ្សែកាប​ តភ្ជាប់រវាងតំបន់អភិវ​ឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ រយៈពេល ០៣ (បី) ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដោយប្រើប្រាស់ផ្លូវស្ពានមួយចំហៀង សម្រាប់ការធ្វើចរា​ចរណ៍ទ្វេទិស និងកំណត់ទម្ងន់មធ្យោបាយដឹកជញ្ជូនឆ្លងកាត់ ត្រឹមទម្ងន់៥ តោន ចុះក្រោម​។ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបិទចរាចរណ៍ឆ្លងកាត់ស្ពាននេះវិញ ក្រោយបញ្ចប់ពិធីបុ​ណ្យភ្ជុំបិ​ណ្ឌដើម្បីឱ្យក្រុមហ៊ុន O.C.I.C បន្តអនុវត្តការងារដែលនៅសល់ ឱ្យបានចប់សព្វគ្រ​ប់។

រូបភាព

២.​ អនុញ្ញាតឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវស្ពាន​ខ្សែកាប​ តភ្ជាប់រវាងតំប​​ន់​អភិវ​ឌ្ឍកោះន​រា និ​ង​តំបន់អភិវឌ្ឍកោះពេជ្រ ចន្លោះពីថ្ងៃទី២០-២៣ ខែតុលា ឆ្នាំ២០២៣ តទៅ ក្រោយពីក្រុមហ៊ុន O.C.I.C ​បញ្ចប់ការដ្ឋានសាងសង់ស្ពានទាំងស្រុង​។​

ក្រោយពីមហាជនដឹងដំណឹងនេះហើយ នាំគ្នាមានអារម្មណ៍រំភើបជាខ្លាំង ដោយជិតបានធ្វើដំណើរឆ្លងកាត់ស្ពានដ៏ស្រស់ស្អាតមួយនេះ៕

ប្រភព៖ Koeut Chhe

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]