កម្សាន្ត៖ Jang Won Young សមាជិកក្រុម IVE ជាប់ឈ្មោះថាជា សមាជិកក្រុមចម្រៀងនារីជំនាន់ទី ៤ ដ៏ពេញនិយមបំផុត ខណៈពេលដែលអ្នកគ្រប់គ្នា បានលង់ស្នេហ៍ជាមួយនឹងរូបរាងដ៏គួរឲ្យស្រលាញ់ និងគួរឲ្យខ្នាញ់របស់នាង ជាពិសេសគឺការសម្តែងដ៏អស្ចារ្យរបស់នាង លើឆាកតែម្តង។

Won Young
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ តារាស្រីរូបនេះ ត្រូវបានគេចាប់អារម្មណ៍ជាងគេទៅលើសម្រស់ ដែលនាងមានភាពលេចធ្លោជាងគេនៅក្នុងក្រុម។ ពិសេស ពីមួយថ្ងៃទៅមួយថ្ងៃ Won Young តែងតែបង្ហាញសម្រស់ការតុបតែងខ្លួន ប្ដូរស្ទាយ៍មិនឲ្យស៉ាំភ្នែកនោះឡើយ។

Won Young

ថ្មីៗនេះ នាងបានធ្វើឲ្យអ្នកគាំទ្រលង់ស្នេហ៍ងើបលែងរួចជាមួយនឹង ការតែងខ្លួនយ៉ាងទាក់ទាញ ថែមជាមួយទម្លាក់សក់សេះទៀត ធ្វើឲ្យ Won Young មុខដូចកូនចិនគួរឲ្យក្នាញ់ណាស់។ លើសពីនោះ អ្នកគាំទ្រនាំគ្នាចែកចាយរូបភាពរបស់នាងពេញបណ្ដាញសង្គម ថែមទាំងសរសើរថា ស្រស់ស្អាតដូចទេពអប្សរ៕

Won Young
Won Young

ប្រភពរូបភាព៖ Kkura Chan

Won Young
Won Young
Won Young
Won Young

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]