ជីវិត៖ ជីវិតមនុស្សម្នាក់ៗមិនដឹងថាវែងឬខ្លីនោះទេ ព្រោះយើងរាល់គ្នាមិនអាចទាយទុកមុននោះឡើយ ថាថ្ងៃស្អែកសម្រាប់យើងនឹងមកដល់ឬអត់ ដូច្នេះ សូមចំណាយពេលមួយថ្ងៃៗឲ្យមានប្រយោជន៍ និងធ្វើអីដែលខ្លួនអ្នកស្រលាញ់ដើម្បីធ្វើឲ្យជីវិតរបស់អ្នកស្រស់ស្អាត។
ដើម្បីឲ្យជីវិតពោរពេញដោយភាពរំភើប ខាងក្រោមនេះជាសកម្មភាពដកបទពិសោធន៍ខ្លះដែលអ្នកគួរតែធ្វើ យ៉ាងហោចណាស់ម្ដងក្នុងមួយជីវិតនេះ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ចូលរួមការងារស្ម័គ្រចិត្ត
មនុស្សភាគច្រើន មិនចង់ធ្វើការងារស្ម័គ្រចិត្ត ដោយសារតែគិតថាហត់ហើយតែមិនបានកម្រៃ ដូចការងារដែលធ្វើរាល់ថ្ងៃ តែការពិតទៅ ការងារស្ម័គ្រចិត្តអាចជួយបន្ថែមក្រេឌីតក្នុងជីវិតអ្នក ជួយបង្រៀនមេរៀនជីវិតផ្សេងៗដល់អ្នក ក៏ដូចជាធ្វើឲ្យអ្នកបានជួបមិត្តភក្តិថ្មីៗជាដើម។ លើសពីនេះទៅទៀត ការបានជួយអ្នកដទៃដោយមិនរំពឹងផលតបស្នង ក៏ចាត់ទុកជាបុណ្យដែលយើងបានសាងផងដែរ។
២. ឡើងភ្នំ
ជីវិតអ្នករស់នៅតែក្នុងទីក្រុង បំពេញការងារក្នុងបន្ទប់បិទជិត មិនសូវបានឃើញធម្មជាតិ ឃើញភ្នំឃើញជ្រោះ ឃើញទន្លេបឹងបួ ដូច្នេះបើមានពេលទំនេរ អ្នកគួរតែសាកល្បងបង្កើតគម្រោងទៅដើរឡើងភ្នំជាមួយមិត្តភក្តិឬគ្រួសារ ដែលចាត់ទុកជាសកម្មភាពផ្សងព្រេងមួយ។ ការផ្សងព្រេងនេះ អាចជួយឲ្យអ្នកបណ្ដុះគំនិតកាន់តែទូលាយ បានយល់បានស្គាល់ពីទិដ្ឋភាពជាក់ស្ដែងនៃការរស់នៅរបស់បងប្អូនជនបទ។
៣. ទៅជ្រមុជទឹកមើលត្រីនិងធនធានក្នុងសមុទ្រ
បើសិនអ្នកមានចំណង់ចំណូលចិត្តច្រើន និងបានទៅកម្សាន្តច្រើនកន្លែង តែមិនធ្លាប់បានទៅជ្រមុជទឹករុករកធនធានក្នុងសមុទ្រ គឺអ្នកគួរតែសាកល្បងទៅជ្រមុជទឹក បើសិនជាអ្នកចេះហែលទឹកស្រាប់។ ការជ្រមុជទឹកមើលត្រីនិងធនធានក្នុងសមុទ្រ មានការបង្រៀនពីអ្នកជំនាញ ដែលអ្នកអាចចុះទៅជាមួយពួកគេ ដើម្បីស្វែងរកថាតើនៅពីក្រោមផ្ទៃទឹកសមុទ្រល្វឹងល្វើយនោះ មានអ្វីខ្លះ។
៤. បោះតង់គេងមើលផ្កាយរះព្រោងព្រាត
ការបោះតង់មានច្រើនប្រភេទ ច្រើនសណ្ឋាន អ្នកខ្លះគ្រាន់តែទៅបោះសម្រាកមួយថ្ងៃហើយវិលត្រឡប់មកវិញមុនមេឃងងឹត អ្នកខ្លះក៏បោះតង់សម្រាកនៅលើភ្នំឬក្បែរឆ្នេរសមុទ្រមួយយប់ទល់ភ្លឺតែម្ដង ដែលអ្នកអាចសាកល្បងបោះតង់បែបនេះបាន ព្រោះទេសភាពពេលយប់ដែលមានផ្កាយរះព្រោងព្រាត និងខ្យល់បក់ធម្មជាតិនោះ អាចជួយឲ្យអ្នកបំបាត់ភាពតប់ប្រមល់។
៥. ចូលរៀនធ្វើម្ហូប
អ្នកខ្លះគិតថាខ្លួនឯងចេះធ្វើម្ហូបអស់ហើយ ម៉េចក៏ចាំបាច់ទៅសាលាចូលរៀនវគ្គធ្វើម្ហូបធ្វើអី? ការពិតការចូលរៀនធ្វើម្ហូប អាចធ្វើឲ្យអ្នកស្គាល់និងចេះធ្វើមុខម្ហូបថ្មីៗ ក៏ដូចជាបានសិក្សាពីសិល្បៈនៃការតុបតែងម្ហូបជាដើម ហើយអ្នកក៏អាចបង្កើតមិត្តជាមួយអ្នកទៅរៀនដូចគ្នាផងដែរ។
៦. ហោះពីលើអាកាស (Sky Diving)
Sky Diving គឺជាប្រភេទសកម្មភាពមួយដែលកម្រនឹងមានប្រជាជនកម្ពុជាណាធ្វើណាស់ តែពេញនិយមខ្លាំងនៅបណ្ដាប្រទេសនាទ្វីបអឺរ៉ុប ព្រោះវាជាការទម្លាក់ខ្លួនពីលើអេឡេកុបទ័រ ចងភ្ជាប់ដោយខ្សែនឹងចង្កេះ ឬក៏ប្រើឆ័ត្រយោង ដែលយើងអាចមើលទេសភាពពីលំហអាកាសទៅ។ នេះជាសកម្មភាពមួយដែលផ្ដល់ភាពរំភើប និងធ្វើឲ្យអ្នកបង្កើនភាពក្លាហាន៕
ប្រភព៖: 5bestthings
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]