ភ្នំពេញ៖ ជាការពិតណាស់ បវរកញ្ញា សុខ និដាណាត់ ជាបវរកញ្ញាយុវតីតំណាងឲ្យកម្ពុជា ប្រលងជាប់ជាម្ចាស់ជ័យលាភីលំដាប់រងទី២នៃកម្មវិធី Miss Teen International 2022។ ជាមួយគ្នានេះ ដាណាត់ ទទួលបានការស្រឡាញ់គាំទ្រពីសំណាក់មហាជន តាមរយៈសមត្ថភាពទេពកោសល្យ ការដើរម៉ូត និង មានសម្រស់ស្រស់ស្អាតគួរឲ្យទាក់ទាញ។
ថ្មីៗនេះ ផងដែរ ឈានចូលវ័យ១៨ឆ្នាំ បវរកញ្ញា សុខ និដាណាត់ បានបង្ហាញសម្រស់យ៉ាងស្រស់ស្អាតជាមួយនឹងរ៉ូបពណ៌ខ្មៅបែបភ្លឺភ្លែតៗ ចាំងសម្រស់ចូលភ្នែក។ ជាពិសេស ចំពោះការតុបតែងខ្លួនលើកនេះ ពិតជាប្លែកភ្នែកផាត់មុខបែបស៊ិចស៊ី សមនឹងមុខតារាស្រីរូបនេះមែនទែន។
ជាពិសេស ជាញឹកញាប់គេតែងតែឃើញ កញ្ញា សុខ និដាណាត់ បង្ហោះរូបភាពស្អាតៗលើបណ្ដាញសង្គមបង្ហាញសម្រស់ដ៏ទាក់ទាញជានិច្ច។ មិនតែប៉ុណ្ណោះ ទោះបីជារវល់ជាមួយការងារថតស្ពតយ៉ាងណាក៏ ដាណាត់ មិនភ្លេចបង្ហោះរូបខ្លួនឯងក្នុងថ្ងៃកំណើត ១៨ឆ្នាំនេះដែរ៕
ប្រភព៖ Sok Nidanath សុខ និដាណាត់
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]