ភ្នំពេញ៖ នៅលើផេកជាផ្លូវការ របស់ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣។

តាមរយៈការបង្ហោះ ក្រសួងបានចេញសេចក្តីប្រកាសថាកម្ពុជាបន្តទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើប៉ែកខាងក្រោមនៃអាងមេគង្គ ថៃ ឡាវ ជាមួយនឹងខ្យល់មូសុងនិរតីបក់មធ្យម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណែក ព្យុះទី១៤ ឈ្មោះ កយនុយ" Koinu" បាននិងកំពុងស្ថិតនៅភាគខាងលើសមុទ្រចិនខាងត្បូង។ តាមការព្យាករ ព្យុះនេះនឹងដើរចូលទៅដល់ឈូងតុងកឹងនៅថ្ងៃទី១១ ខែតុលា មុននឹងថមថយឥទ្ធិពលជាលំដាប់ ព្យុះនេះពុំមានឥទ្ធិពលមកដល់លើកម្ពុជាទេ។  

ជាក់ស្តែងស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែតុលា រាជធានីភ្នំពេញ និងបណ្ដាខេត្តនានា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាមួយនឹងទំហំភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីពី ៥០-៧០%៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

សេចក្តីប្រកាស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]