កម្សាន្ត៖ ជាការពិតណាស់ បើក្រឡេកមកមើលពី ជីវិតគូស្វាមីភរិយាដ៏ល្បី របស់អតីតកីឡាករបាល់ទាត់ David Beckham និង Victoria Beckham តែងតែជាប្រធានបទនៃការចាប់អារម្មណ៍ ពីសាធារណៈជន ជាពិសេស ប្ដីប្រពន្ធដ៏ល្បីមួយគូនេះ នៅបន្តទទួលបានការចាប់អារម្មណ៍ខ្លាំងឡើង បន្ទាប់ពីភាពយន្តឯកសាររបស់ពួកគេ បានចាក់ផ្សាយ។
ក្នុងនោះដែរ ក៏បានបង្ហាញពីគ្រាមួយដែលមិនអាចបំភ្លេចបានបំផុត នៅក្នុងជីវិតប្តីប្រពន្ធរបស់អ្នកទាំងពីរ នោះគឺជា ពិធីមង្គលការដ៏ធំដែលបានធ្វើឡើងក្នុងឆ្នាំ ១៩៩៩។ អាពាហ៍ពិពាហ៍ដ៏ធំរបស់ David និង Victoria ត្រូវបានដាក់ឈ្មោះថា «អាពាហ៍ពិពាហ៍នៃសតវត្ស» ដែលបានចំណាយអស់ជិត ១លានដុល្លារ និងបានប្រារព្ធឡើងនៅប្រាសាទ Luttrellstown Castle ស្ថិតនៅទីក្រុង Dublin, ប្រទេសអៀរឡង់។
ហើយមកទល់នឹងពេលនេះ ទោះបីជាមានពិធីមង្គលការទំនើបៗជាច្រើនទៀតបានកើតឡើងក៏ដោយ ក៏អ្នកគាំទ្រនៅតែចងចាំថ្ងៃពិសេសរបស់ គូស្វាមីភរិយាអ្នកទាំងពីរ ថាជាថ្ងៃមង្គលការដ៏អស្ចារ្យ និងមានឥទ្ធិពលបំផុតនៅក្នុងឧស្សាហកម្មកីឡា និងការកម្សាន្តរបស់ចក្រភពអង់គ្លេស៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]