យល់ដឹង៖ ជាការពិតណាស់ នៅរដូវបុណ្យទានមនុស្សម្នារសម្រាកពីការងារនាំគ្នាទៅលេងស្រុកកំណើត ដើម្បីទៅជួបជុំគ្រួសារដែលនៅរងចាំដោយក្ដីនឹករលឹក។ ស្របពេលដែលទៅលេងស្រុកកំណើតនោះ ក្រៅពីការសួរសុខទុក្ខពីក្រុមគ្រួសារហើយនោះ អ្នកអាចនឹងត្រូវអ្នកជិតខាងឬសាច់ញាតិសួរសុខទុក្ខផងដែរ។
ជាមួយគ្នានេះដែរ សំណួរខ្លះវាអាចនឹងពិបាកឆ្លើយ ឬវាអាចធ្វើឲ្យប៉ះពាល់អារម្មណ៍យើង ដែលធ្វើឲ្យយើងមិនចង់ឆ្លើយនឹងសំណួរទាំងនោះទៀតផង។ ប៉ុន្ដែទោះបីជាអ្នកមិនចង់ជួបប្រទះសំណួរទាំងនេះយ៉ាងណាក៏ដោយ អ្នកជិតខាងនៅតែជាអ្នកជិតខាង អ្នកមិនអាចគេចបានរហូតនោះទេ។
ដូចនេះ ប្រសិនបើអ្នកជួបសំណួរដូចខាងក្រោមនេះ អ្នកគួរតែឆ្លើយដោយចិត្តត្រជាក់ និង កុំយកចិត្តទុកដាក់នឹងសំណួរទាំងនោះ។ បើអ្នកជួបសំណួរបែបនេះនៅពេលទៅលេងស្រុកកំណើត ឬ ជួបមនុស្សដែលបែកគ្នាយូរ សូមឆ្លើយដូចខាងក្រោម៖
១. ដូចជាស្គម/ធាត់ជាងមុន?
- សុខភាពខ្ញុំវាប្រែប្រួលបន្ដិច ទើបបណ្ដាលឲ្យរាងកាយបែបនេះ
២. មុខឡើងមុនច្រើនម្ល៉េះ?
- មិនច្បាស់ដែរ ប៉ុន្ដែខ្ញុំកំពុងតែព្យាបាលវា
៣. ធ្វើការខាងអី ប្រាក់ខែប៉ុន្មាន?
- ធ្វើការខាង...ប្រាក់ខែបានម៉ាល្មមទេ
ប្រើសិនបើគេចេះតែសួរជីកឬសរកចំនួនប្រាក់ខែទៀត អ្នកគួរឆ្លើយថា៖ រឿងសម្ងាត់ក្រុមហ៊ុនគេមិនឲ្យបញ្ចេញទេ ប៉ុន្ដែកុំបារម្ភ ប្រាក់ខែខ្ញុំវាមិនតិចពេកក៏មិនច្រើនដែរ។
៤. កាលណាយកប្រពន្ធ/ប្ដី? ឬ កាលណាយកកូន?
- រឿងនេះ ចាំខ្ញុំត្រៀមរួចរាល់សិន បច្ចុប្បន្នខ្ញុំមិនទាន់គិតទេ
៥. ធ្វើការរាល់ថ្ងៃសល់អ្វីខ្លះហើយ?
- ទោះមិនទាល់សល់អ្វី ប៉ុន្ដែខ្ញុំកំពុងសន្សំ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]