អ៉ីស្រាអែល៖ និស្សិតខ្មែរ៣នាក់ ដែលកំពុងសិក្សានៅកសិដ្ឋានគោទឹកដោះក្នុងតំបន់ Karmia ចំងាយប្រមាណ ៤គីឡូពីតំបន់ហ្គាហ្សា ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាពហើយ ក្រោយមានកិច្ចអន្តរាគមន៍ពីរាជរដ្ឋាភិបាល ក្រសួងការបរទេស មន្រ្តីទូត និងអាជ្ញាធរអ៉ីស្រាអែល។
បើតាម និស្សិត ស៊ុំ ភិរុណ បានឲ្យដឹងថា នៅពេលនេះពួកគេទាំង៣នាក់ បានមកដល់កន្លែងសុវត្តិភាពហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកបានបន្តថា មុនពេលមានកិច្ចអន្តរាគមន៍ ពួកគាត់មានការភ័យខ្លាចយ៉ាងខ្លាំង ដោយសារគ្រាប់ធ្លាក់នៅក្បែរកសិដ្ឋាន និងមានការបាញ់ប្រហារគ្នាយ៉ាងខ្លាំង ហើយអ្វីដែលព្រួបារម្ភខ្លាំងនោះស្បៀងអាហារក៏ជិតអស់ទៀត។
និស្សិតខាងលើ បានជូនពរដល់ ប្អូនៗ និងនិស្សិតកម្ពុជាយើងផ្សេងទៀត ចៀសផុតពីគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនេះ៕
ប្រភព៖ ក្រសួងព័ត៌មាន
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]