កម្សាន្ត៖ មិនត្រឹមតែធ្វើការតាមដានទៅលើការងារសិល្បៈតែប៉ុណ្ណោះ ប៉ុន្តែចំពោះរឿងរ៉ាវផ្ទាល់ខ្លួនរបស់ សិល្បករល្បីៗជាច្រើន ក៏ត្រូវបានអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើទំនាក់ទំនងស្នេហារបស់ពួកគេតែម្ដង។
ក្នុងនោះដែរ បើក្រឡេកមកមើល ពីជីវីតគូស្វាមីភរិយារបស់ តារាប្រុសស្រីល្បីៗ នៅក្នុងវិស័យសិល្បៈខ្មែរ ទាំងប៉ុន្មានគូនេះវិញ ឃើញថា ពួកគេតែងតែបានបង្ហាញពីសកម្មភាពជាច្រើន ជាពិសេស ជាមួយនឹងការកម្សាន្តយ៉ាងសប្បាយរីករាយ បង្ហាញពីក្ដីសុខស្នាមញញឹម បន្ទាប់ពីបានសម្រេចចិត្តសាងគ្រួសាររួមគ្នាមក។
លើសពីនេះ បើទោះបីជា ជីវីតគូស្វាមីភរិយាតារាប្រុសស្រីទាំងនេះ បានរៀបការរួចជាច្រើនឆ្នាំ និងមានចំណងស្នេហ៍កូនប្រុសស្រីរៀងៗខ្លួនក៏ដោយ ប៉ុន្តែ ទំនាក់ទំនងស្នេហារបស់ពួកគេ នៅតែមានភាពផ្អែមល្ហែម ស្អិតរមួត ដែលអ្នកណាបានឃើញហើយ ពិតជាប្រាថ្នាចង់បានស្នេហាដ៏រឹងមាំ បែបនេះ៕
បើចង់ជ្រាបច្បាស់ថា ជាគូស្វាមីភរិយាតារាប្រុសស្រីណាខ្លះ សូមទស្សនារូបភាពខាងក្រោម៖
១. តារាចម្រៀងស្រី អ្នកនាង យក់ ថិតរដ្ឋា និងស្វាមី តារាចម្រៀង លោក ឃុំ ប៉ុណ្ណាដែត
២. តារាចម្រៀងស្រី អ្នកនាង សួស វីហ្សា និងស្វាមី តារាសម្ដែង លោក ថមមី
៣. ពិធីករ លោក ជា វិបុល និង ភរិយា ពិធីការិនី អ្នកនាង គង់ សុជាតិ
៤. តារាសម្ដែងស្រី អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី តារាសម្ដែង លោក គឹម សីហា
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]