ស្នេហា៖ ជីវិតអាពាហ៍ពិពាហ៍ទាំងអស់ មិនប្រាកដថាគង់វង្សយូរអង្វែងឡើយ ស្វាមីភរិយាខ្លះក៏អាចរស់នៅជាមួយគ្នាដល់ចាស់សក់ស្កូវ គូខ្លះទៀតរៀបការមិនទាន់បានប៉ុន្មានផងក៏ចង់សម្រេចចិត្តលែងលះគ្នា ដោយសារតែកត្តាជាច្រើន ដូចជារស់នៅមិនចុះសម្រុងគ្នាជាដើម។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការលែងលះគ្នាមិនបានមានន័យថា អ្នកក្លាយជាមនុស្សបរាជ័យនោះទេ ហើយក៏គ្មានអ្វីគួរឲ្យអៀនខ្មាសដែរ ព្រោះការដើរចេញពីចំណងអាពាហ៍ពិពាហ៍មិនសមបំណង វាប្រសើរជាទ្រាំនៅទាំងដែលដឹងថាម្នាក់ៗមិនអាចបន្តទៅមុខនោះឯង។ ដោយឡែក រាល់ការសម្រេចចិត្តថាលែះទាំងអស់មិនមែនសុទ្ធតែត្រឹមត្រូវទេ។ ជួនកាល អ្នកគ្រាន់តែខឹងសម្បាឬឈឺចាប់មួយពេល ដូច្នេះមុននឹងសម្រេចចិត្តលែះលះ ត្រូវសួរខ្លួនឯងនុវសំណួរទាំងអស់នេះ៖

១. តើដៃគូអ្នកដឹងឬនៅថាអ្នកចង់លែងលះ?

បើសិនគេមិនបានដឹងទេ គួរតែរកពេលដើម្បីជជែកពីរឿងនេះត្រង់ទៅត្រង់មក ដោយជួនកាល ស្វាមីឬភរិយារបស់អ្នករវល់នឹងការងារប្រចាំថ្ងៃពេក រហូតមិនសូវជាខ្វល់ខ្វាយពីអ្នក ដែលឈានដល់ការយល់ច្រឡំគ្នា ដល់ថ្នាក់អ្នកចង់លែងលះ។ អ្នកត្រូវចាំថា ការលែងលះគឺជាការសម្រេចចិត្តរវាងទ្វេភាគី មិនមែនតែអ្នកទេ។

២. តើជីវិតអាពាហ៍ពិពាហ៍នេះ អ្នកនិងគូស្នេហ៍បានដឹងពីតួនាទីរបស់ខ្លួនម្នាក់ៗច្បាស់ឬនៅ?

ចំណុចនេះចង់មានន័យថា តើអ្នកបានបំពេញតួនាទីរបស់អ្នកជាភរិយា ឬស្វាមី ដោយបែងចែកការងារគ្នាច្បាស់លាស់ជាមួយដៃគូជីវិតឬនៅ? ហើយតើដៃគូជីវិតរបស់អ្នកបានបំពេញតួនាទីរបស់គេដែរឬទេ?

រូបភាពតំណាង

៣. បើមានវិធីអាចស្រោចស្រង់ជីវិតអាពាហ៍ពិពាហ៍នេះមែន តើវាជាអ្វី?

នៅពេលអ្នកខឹង អ្នកតែងតែគិតថាគ្មានវិធីណាអាចស្រោចស្រង់ជីវិតគូរបស់អ្នកជាមួយគូស្នេហ៍របស់អ្នកទេ ដូច្នេះសូមពន្លត់កំហឹង នៅទីកន្លែងស្ងប់ស្ងាត់ ហើយយកក្រដាស ឬបើកណូតនៅក្នុងទូរស័ព្ទ មកគូសខណ្ឌជាពីរផ្នែក ហើយសរសេរពីវិធីដែលអ្នកគួរធ្វើដើម្បីស្រោចស្រង់អាពាហ៍ពិពាហ៍មួយនេះ ហើយហៅគូស្នេហ៍អ្នកមកសរសេរចន្លោះរបស់គេដែរ ដូច្នេះ អ្នកទាំងពីរអាចស្វែងរកមើលចំណុចអស់ទាំងនោះនិងដោះស្រាយគ្នា។

៤. តើអ្នកនឹងសប្បាយចិត្តមែនឬ បើសិនជាគ្មានដៃគូជីវិតរបស់អ្នក?

សួរខ្លួនឯងថា តើជីវិតដែលគ្មានគេ តើអ្នកនឹងសប្បាយចិត្តមែនឬ? តើអ្នកអាចក្រោកឡើងរាល់ថ្ងៃ ហើយមកធ្វើអាហារដោយខ្លួនឯងទាំងព្រឹកទាំងល្ងាចបានមែនឬ? តើអ្នកអាចទៅណាមកណាដោយគ្មានដៃគូអ្នកមែនឬ?

៥. តើអ្នកនៅស្រលាញ់ដៃគូជីវិតអ្នកទេ?

នេះជាសំណួរសំខាន់បំផុតដែលអ្នកគួរសួរខ្លួនឯង ថាតើអ្នកនៅមានចិត្តស្រលាញ់គេទេ? បើអ្នកឆ្លើយថានៅស្រលាញ់ អ្នកគួរបន្តសួរទៀតថា តើអ្នកទ្រាំរស់នៅជីវិតបែបនេះបានទេ? ទោះអ្នកនៅស្រលាញ់គេក៏មិនប្រាកដថា អ្នកអាចរស់នៅជាមួយគេបាននោះដែរ ព្រោះក្ដីស្រលាញ់តែមួយមុខមិនអាចចងមនុស្សពីរនាក់ឲ្យដើរក្នុងវិថីអាពាហ៍ពិពាហ៍បានទេ។

រូបភាពតំណាង

៦. តើអ្វីទៅជាការភ័យខ្លាចដ៏ធំបំផុតរបស់អ្នក នៅពេលបញ្ចប់ទំនាក់ទំនងនេះ?

អ្នកត្រូវស្វែងយល់ថា បើសិនជាអ្នកចង់បញ្ចប់ទំនាក់ទំនងនេះ តើអ្នកនឹងប្រឈមនឹងភាពភ័យខ្លាចអ្វីខ្លះ? ខ្លាចការរស់នៅម្នាក់ឯង? ខ្លាចការនៅទំនេរ? ខ្លាចជួបមនុស្សប្រុសឬមនុស្សស្រីដែលធ្វើឲ្យអ្នកឈឺចាប់?

៧. តើត្រូវលែងលះរបៀបណា ដែលធ្វើឲ្យប៉ះពាល់តិចបំផុតដល់កូនៗ?

អ្នកនិងស្វាមីឬភរិយា ចង់លែងលះទាំងសងខាងមែនតែត្រូវចាំថា អ្នកក៏ត្រូវគិតដល់ចិត្តកូនដែលនៅក្នុងបន្ទុកដែរ(បើសិនជាអ្នកមាន) អ៊ីចឹងហើយទាំងអ្នកនិងដៃគូត្រូវពិភាក្សាគ្នាដើម្បីរកផ្លូវដើម្បីនិយាយជាមួយកូន ធ្វើយ៉ាងម៉េចឲ្យពួកគេឈឺចាប់តិចបំផុត។

៨. តើអ្នកត្រៀមខ្លួនធ្វើតួនាទីដែលគូស្នេហ៍អ្នកធ្វើ នៅក្នុងទំនាក់ទំនងនេះឬនៅ?

ឧទាហរណ៍ថា ជារៀងរាល់ខែ គូស្នេហ៍អ្នកជាអ្នកចេញប្រាក់ថ្លៃទឹកភ្លើង ឬចំណាយផ្សេងៗមួយចំនួន ដូច្នេះបើសិនអ្នកលែងលះគេ តើអ្នកអាចធ្វើរឿងអស់ទាំងនេះដោយខ្លួនឯងបានឬអត់?

រូបភាពតំណាង

៩. តើអ្នកត្រូវធ្វើយ៉ាងម៉េចដើម្បីកុំឲ្យការលែងលះកើតឡើង នៅទំនាក់ទំនងក្រោយៗទៀត?

ជួនកាល ការលែងលះនេះកើតឡើងចេញពីកំហុសរបស់អ្នក ចេញពីអត្តចរិតរបស់អ្នក ដូច្នេះបើសិនអ្នកទៅមានស្វាមីឬភរិយាថ្មីក្រោយទៀត បញ្ហានោះនឹងនៅតែកើតឡើងដដែល។ អ្នកត្រូវស្វែងរកពីកំហុសខ្លួនឯងនិងវិភាគឲ្យបានច្បាស់ថា ជីវិតគូបរាជ័យដោយសារអ្នកណា?

១០. តើអ្នកបានត្រៀមកញ្ចប់ទឹកប្រាក់សម្រាប់ការលែងលះឬនៅ?

ការលែងលះ បើឈានដល់ការប្ដឹងប្ដល់គឺត្រូវការកញ្ចប់ទឹកប្រាក់ដែរ ចំណែកប្រាក់សម្រាប់ទំនុកបម្រុងចិញ្ចឹមកូនក៏ត្រូវតែមានផងដែរ បើសិនជាអ្នកលែងលះដោយទុកកូនឲ្យនៅជាមួយដៃគូ។ ក្រៅពីនោះ អ្នកក៏ត្រូវមានប្រាក់សម្រាប់ចាយពេលមានអាសន្នជាដើម៕  

រូបភាពតំណាង

ប្រភព៖: nytimes

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]