កូរ៉េខាងត្បូង៖ ក្រុមចម្រៀង Baby Monster ជាកូនពៅរបស់ផលិតកម្ម YG Entertainment បានបញ្ជាក់ជាផ្លូវការថានឹងចេញ បង្ហាញខ្លួនជាលើកដំបូង ក្នុងខែវិច្ឆិកាខាងមុននេះ។
តាមប្រភពមួយបង្ហើបថា ខាងក្រុមហ៊ុន បានដំណើរការសម្រាប់ការថតវីដេអូចម្រៀងនៅចុងខែតុលា បូករួម ការប្រកាសត្រូវបានធ្វើឡើងនៅថ្ងៃទី ១០ ខែតុលា តាមរយៈការបង្ហោះ «coming soon» ដោយហេតុនេះបញ្ជាក់ពីការលេចចេញរបស់ Baby Monster នៅលើវិស័យតន្ត្រី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងសេចក្តីថ្លែងការណ៍មួយ YG បានទទួលស្គាល់ថា «ពួកយើងមានភាពល្អិតល្អន់ក្នុងការជ្រើសរើសបទចម្រៀងដំបូងក្នុងគោលបំណងផ្តល់នូវលទ្ធផលល្អបំផុត។ យើងសុំការយោគយល់ទាក់ទងនឹងការពន្យារពេលបន្តិចចាប់ពីថ្ងៃចេញដំបូងរបស់យើងនៅខែកញ្ញា»។
បច្ចុប្បន្ននេះ សមាជិកក្រុម Baby Monster កំពុងហាត់សមក្បាច់រាំសម្រាប់ការសម្តែងលើកដំបូងរបស់ពួកគេ ហើយគ្រោងនឹងចាប់ផ្តើមថតវីដេអូចម្រៀងរបស់ពួកគេនៅចុងខែតុលា។ ក្រុមការងារទាំងមូលរបស់ YG ត្រូវបានគេរាយការណ៍ថាកំពុងធ្វើការដោយមិននឿយហត់ដើម្បីធានាបាននូវការបង្ហាញខ្លួនលើកដំបូងដោយជោគជ័យ៕
ប្រភព៖ Allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]