យល់ដឹង៖ ស្បែករបស់យើងនឹងចាប់ផ្តើមបាត់បង់ភាពយឺតបន្តិចម្តងៗ នៅពេលដែលយើងមានវ័យកាន់តែច្រើន។ កត្តានេះហើយ ធ្វើឲ្យស្បែកចាប់ផ្តើមយារធ្លាក់ និងលេចចេញនូវស្នាមជ្រីវជ្រួញដ៏គួរឲ្យស្អប់ខ្ពើម។ អ៊ីចឹងហើយ ដើម្បីជួយឲ្យស្បែកតឹងណែនល្អ និងក្មេងជាងវ័យ គ្នាយើងអាចសាកល្បងរូបមន្តធម្មជាតិទាំង៥ខាងក្រោមនេះ។
១. ការពារស្បែកពីការបំផ្លាញដោយកាំរស្មី UV
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការប៉ះពាល់ទៅនឹងកម្តៅថ្ងៃ គឺជាកត្តាចម្បងដែលធ្វើឲ្យស្បែកឆាប់ចាស់ជាងវ័យ និងខូចស្បែក។ ដូច្នេះ ដើម្បីការពារស្បែកពីការបំផ្លាញដោយកាំរស្មីUV យើងគួរជ្រើសរើសក្រែមការពារកម្តៅថ្ងៃជារៀងរាល់ថ្ងៃ និងលាបជារៀងរាល់២ម៉ោងម្តង នៅពេលដែលយើងចេញទៅខាងក្រៅ។
២. ប្រើ Retinoids
សារធាតុ Retinoids ដែលមាននៅក្នុងផលិតផលថែរក្សាស្បែកមួយចំនួន មានសមត្ថភាពខ្ពស់ក្នុងការផលិតជាតិខូឡាជែន ជួយឲ្យស្បែកយឺត ព្រមទាំងកាត់បន្ថយស្នាមជ្រីវជ្រួញ នៅពេលដែលយើងប្រើប្រាស់ជាប្រចាំ។ យ៉ាងណាមិញ សម្រាប់គ្នាយើងដែលទើបប្រើប្រាស់ផលិតផលនេះ គួរចាប់ផ្តើមជាមួយនឹងកម្រិតទាប និងប្រើប្រាស់ទៅតាមការណែនាំពីអ្នកជំនាញ។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
៣. របបអាហារសុខភាព
ជាមួយគ្នានេះដែរ របបអាហារដើរតួនាទីយ៉ាងសំខាន់នៅក្នុងសុខភាពស្បែក។ ចំពោះរបបអាហារដែលមានតុល្យភាព ត្រូវសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ វីតាមីន និងសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចជួយជំរុញដល់ការផលិតជាតិខូឡាជែន និងជួយឲ្យស្បែកមានសុខភាពល្អ។ អាហារដែលយើងមិនអាចខ្វះបាន មានដូចជាបន្លែ និងផ្លែឈើ ប្រូតេអ៊ីនគ្មានខ្លាញ់ (សណ្តែក សាច់គោគ្មានខ្លាញ់ ឬទឹកដោះគោដែលមានជាតិខ្លាញ់ទាប។ល។) ព្រមទាំងការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធដោយ៖ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]