តៃវ៉ាន់៖ ថ្មីៗនេះ បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រជាច្រើន ផ្ទុះការចាប់អារម្មណ៍សាជាថ្មី ក្រោយពីមានដំណឹងលេចឮថា តារាសម្ដែងស្រី Barbie Hsu បានបដិសេធជាច្រើនដង ចំពោះការស្នើសុំឱ្យត្រលប់មករួមរស់ជាមួយគ្នា ពីអតីតស្វាមី ដែលជាអ្នកជំនួញ លោក Wang Xiao Fei ។
ក្នុងនោះដែរ បានឲ្យដឹងថា នៅក្នុងការLive កាលពីយប់ថ្ងៃទី៩ តុលា លោក Wang Xiao Fei បញ្ជាក់ថា លោកនៅតែស្រឡាញ់អតីតភរិយា ហើយថែមទាំងចង់រៀបការម្ដងទៀត ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ អ្នកជំនួញរូបនេះ ថែមទាំងបាននិយាយថា លោកមានការព្រួយបារម្ភព្រោះអតីតភរិយាមានសុខភាពខ្សោយ ហើយត្រូវការអ្នកមើលថែនាង ខណៈដែលស្វាមីថ្មីរបស់នាង ហាក់មិនសូវនៅតៃប៉ិ និងបានទៅកូរ៉េវិញ ។ ហើយលោកក៏សង្ឃឹមថា នឹងបានជួបជុំគ្នាវិញដើម្បីជាប្រយោជន៍ដល់កូន ផងដែរ។
ភ្លាមៗនោះ បន្ទាប់ពីព័ត៌មាននេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល អ្នកគ្រប់គ្រងរបស់ តារាស្រី Barbie Hsu បានឆ្លើយតបទៅកាន់អ្នកសារព័ត៌មាន តាមរយៈសារ ដោយបានបញ្ជាក់ថា បន្ទាប់ពីលែងលះគ្នា លោក Wang Xiao Fei បានអង្វរអតីតភរិយារបស់ខ្លួន ឱ្យត្រឡប់មកវិញ ប៉ុន្តែនាងបានបដិសេធទាំងស្រុង។ ហើយភាគីខាងនាង ក៏បានបញ្ជាក់ដែរថា អាពាហ៍ពិពាហ៍របស់ Barbie Hsu និង ស្វាមីថ្មី លោក DJ Koo មានភាពចុះសម្រុងគ្នា និងមានសុភមង្គលខ្លាំង ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]