ស្នេហា៖ ទំនាក់ទំនងស្នេហានីមួយៗ តែងតែមានវិវាទឬជម្លោះកើតមានខ្លះហើយ គឺមិនអាចនៅផ្អែមល្ហែមជាមួយគ្នារហូតទេ គឺប្រៀបដូចអណ្ដាតហើយនិងធ្មេញអ៊ីចឹង។ ការមានជម្លោះគឺជារឿងធម្មតាទេ ឲ្យតែគូស្នេហ៍ទាំងពីរព្រមថយម្នាក់មួយជំហាន និងបើកចិត្តដោះស្រាយគ្នាទៅ គឺគ្រប់យ៉ាងនឹងល្អឡើងវិញហើយ។
យ៉ាងណាមិញ ទម្លាប់របស់បុគ្គលខ្លះវិញ ឲ្យតែឈ្លោះគ្នាជាមួយគូស្នេហ៍គឺដឹងតែចុច Block សារ ឬ Messenger ឬក្នុងបណ្ដាញសង្គមតែម្ដង ដើម្បីផ្ដាច់ការទាក់ទងទាំងស្រុង ដូច្នេះអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានគេជ្រើសរើសចុច Block គូស្នេហ៍បែបនេះ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. គេកំពុងខឹងខ្លាំង ហើយគ្រប់គ្រងអារម្មណ៍មិនបាន
កាលណាដែលអ្នកខឹងខ្លាំងពេក គឺអ្នកតែងគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបាននោះទេ ហើយគិតថាបើសិនជានៅតែបន្តប្រកែកតវ៉ាគ្នាទៀត គឺអាចនឹងមានរឿងធំដុំកើតឡើង ដូច្នេះហើយទើបគេចុច Block ផ្ដាច់ការទាក់ទងពីគូស្នេហ៍ ដើម្បីយកពេលមកបន្ធូរអារម្មណ៍ មកគិតសាឡើងវិញ។
២. ចៀសវាងការឈ្លោះប្រកែកគ្នា
ក្នុងករណីខ្លះទៀត គេប្លុកអ្នកដោយសារចៀសវាងការឈ្លោះប្រកែកគ្នា បើសិនជាគេរកឃើញថាអ្នកនិងគេនឹងចាប់ផ្ដើមសង្គ្រាមទឹកមាត់។ គេគិតថាបញ្ហានេះនឹងដោះស្រាយតាមពេលវេលារបស់វា ដូច្នេះគេចង់នៅឆ្ងាយពីអ្នកមួយរយៈ។
៣. មិនចង់ប៉ះពាល់ផ្លូវចិត្ត
អំឡុងពេលឈ្លោះគ្នា ជាធម្មតាទេដែលម្នាក់ៗស្រែកដាក់គ្នា ឬនិយាយពាក្យធ្ងន់ៗផ្ទុយពីចិត្ត អ៊ីចឹងហើយគេមិនចង់ឮពាក្យទាំងនោះនាំឲ្យអារម្មណ៍មិនល្អ និងប៉ះទង្គិចផ្លូវចិត្ត ទើបប្លុកអ្នកតែម្ដងទៅដើម្បីការពារអារម្មណ៍ខ្លួនឯង។
៤. ត្រូវការពេលវេលាផ្ទាល់ខ្លួន
អ្នកខ្លះទៀតត្រូវការពេលវេលានៅម្នាក់ឯង ដោយគ្មានការរំខានពីគូស្នេហ៍ដើម្បីឲ្យគេមានពេលគិតពិចារណាពីទំនាក់ទំនងមួយនេះមួយរយៈពេលខ្លី ដើម្បីរកផ្លូវដោះស្រាយ គឺមិនខុសពីការបញ្ឈប់ជម្លោះបណ្ដោះអាសន្ននេះឯង។
៥. មិនចេះបង្ហាញអារម្មណ៍ និងមិនចេះប្រើពាក្យសម្ដី
ជួនកាល ការប្លុកគណនីរបស់គូស្នេហ៍អំឡុងពេលឈ្លោះប្រកែកគ្នា គឺដោយសារតែ គេមិនដឹងត្រូវនិយាយអីនិងមិនចេះបង្ហាញពីអារម្មណ៍ ទោះបីចង់ដោះស្រាយជាមួយគ្នាក៏ដោយ ដូច្នេះគេចង់មានពេលដើម្បីស្វែងរកពាក្យនិងហេតុផលដើម្បីមកពន្យល់អ្នក។
៦. មានអតីតកាលអាក្រក់ ឬបទពិសោធន៍មិនល្អ
អ្នកខ្លះធ្លាប់ចួបនឹងបទពិសោធន៍មិនល្អពីអតីតគូស្នេហ៍ ពេលឈ្លោះប្រកែកគ្នា ដោយសារតែមនុស្សម្នាក់នោះអាចនឹងគំរាមគេពាក់ព័ន្ធនឹងរឿងអ្វីមួយ ទើបចង់ប្លុកដើម្បីផ្ដាច់ការទាក់ទង៕
ប្រភព៖: relationshipexplained
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]