កម្សាន្ត៖ ប្រិយមិត្តច្បាស់ជាដឹងរួចមកហើយថា តារាចម្រៀងស្រី នៃក្រុម Blackpink ដែលមានសញ្ជាតិថៃ Lisa Manoban បានធ្វើឲ្យអ្នកគាំទ្រប្លែកអារម្មណ៍ជាមួយនឹងការសម្ដែងដ៏ថ្មីនៅឯ Crazy Horse កក្រើកពេញបណ្ដាញសង្គម កាលពីប៉ុន្មានថ្ងៃមុននេះ។
កន្លងទៅមិនទាន់បានប៉ុន្មានផង យោងតាមប្រភពពីបរទេសបានឲ្យដឹងថា តាមពិតទៅ Lisa គឺមិនទាន់ត្រូវនឹងស្ដង់ដារអ្នករាំនៅ Crazy Horse នៅឡើយទេ បើទោះបីជានាងជាតារាលំដាប់ពិភពលោក សម្ដែង រាំ បានយ៉ាងល្អយ៉ាងណាក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ ស្ដង់ដាដែល Crazy Horse កំណត់ចំពោះអ្នករាំ ឬ នារីៗអ្នកសម្ដែងនៅទីនោះ គឺ Lisa នៅមានកម្ពស់ខុសខ្នាតបន្ដិច ដែលគេតម្រូវយកពីនារីដែលមានកម្ពស់ ១ម៉ែត្រ៦៨សង់ទីម៉ែត្រ ប៉ុន្ដែតារាស្រីរូបនេះ មានកម្ពស់ខុសគ្នាត្រឹម១សង់ទីម៉ែត្រ គឺកម្ពស់នាង ១ម៉ែត្រ៦៧សង់ទីម៉ែត្រ។
ដោយឡែក នេះគ្រាន់តែជាព័ត៌មានដែលខាងបរទេសគេទម្លាយមកតែប៉ុណ្នោះ ពិសេស Lisa ជាតារាចម្រៀងដ៏ល្បីលំដាប់ពិភពលោក ថ្វីត្បិតតែនាងមិនត្រូវស្ដង់ដារ ប៉ុន្ដែសមត្ថភាពដែលនាងមានគឺលើសពីអ្វីៗ ដែលគេត្រូវការទៅទៀត៕
ប្រភព៖ K-Buzz
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]