យល់ដឹង៖ ស្ត្រីភាគច្រើនចង់ឲ្យរូបរាងខ្លួនឯងខាងក្រៅ មើលទៅស្រស់ស្អាតឥតទាស់ ទើបព្យាយាមថែរក្សាស្បែកមុខនិងដងខ្លួនឲ្យមានសុខភាពល្អ ប៉ុន្តែចំណុចខ្លះក៏ធ្វើឲ្យភ្លេចយកចិត្តទុកដាក់ដែរ ដូចជាស្បែកត្រង់ក ដែលជាកន្លែងដែលស្បែករាងស្ដើង។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកអាចនឹងចាប់ផ្ដើមឃើញថាខ្លួនឯងមាន ស្នាមផ្នត់ត្រង់កពីរបីកន្លែង ហើយចង់ដឹងថាមានវិធីណាអាចបំបាត់វាដែរឬអត់? ខាងក្រោមនេះគឺជាវិធីសាស្ត្រសម្រាប់លុបបំបាត់ស្នាមផ្នត់ត្រង់ក៖

១. ប្រើប្រាស់ទូរស័ព្ទ និងកំព្យូទ័រ ឲ្យបានត្រឹមត្រូវ

ជំហានដំបូង អ្នកត្រូវតែកែប្រែទម្លាប់អាក្រក់មួយចេញ គឺឈ្ងោកឬអង្គុយឱនមើលទូរស័ព្ទ កំព្យូទ័រ ឬគ្រឿងអេឡិកត្រូនិកផ្សេងៗ ព្រោះកាលណាអ្នកឱនយូរៗទៅ ស្នាមផ្នត់ត្រង់កនេះវានឹងកើតមានឡើង។ អ្នកគួរតែចាប់ផ្ដើមមើលពពួកគ្រឿងអេឡិកត្រូនិកអស់ទាំងនេះបែបត្រង់ភ្លឹង។

រូបភាពតំណាង

២. សម្អាតផ្ទៃករបស់អ្នកជារៀងរាល់ថ្ងៃ

អ្នកខ្លះរវល់តែផ្ដោតលើស្បែកមុខ និងស្បែកដងខ្លួន ក៏ភ្លេចគិតពីស្បែកត្រង់ក ដូច្នេះអ្នកត្រូវប្រើប្រាស់សាប៊ូលាងឬហ្វូម ដើម្បីសម្អាតត្រង់កជារៀងរាល់ថ្ងៃដោយត្រូវងើយមុខឡើង ហើយក៏កុំភ្លេចផ្ដល់សំណើមដល់ស្បែកផងដែរ។

៣. ជម្រុះកោសិកា

អ្នកត្រូវប្រើប្រាស់ផលិតផលជម្រុះកោសិកាត្រង់កនិងផ្នែកខាងលើដើមទ្រូង ឲ្យបានម្ដងឬពីរដងក្នុងមួយសប្តាហ៍ ព្រោះការជម្រុះកោសិកាជួយជម្រុះស្បែកងាប់ៗចេញ។

រូបភាពតំណាង

៤. ប្រើប្រាស់គ្រីមដែលមានជាតិ retinoid

គ្រីមដែលមានសារធាតុ retinoid ជួយដល់ការប្រឆាំងនឹងភាពចាស់ ព្រមទាំងស្នាមជ្រីវជ្រួញបានយ៉ាងមានប្រសិទ្ធភាព ប៉ុន្តែកុំប្រើវាលើសពីវេជ្ជបញ្ជា ព្រោះវាអាចធ្វើឲ្យស្បែកអ្នកស្ងួតវិញ។ ចំនួនដែលត្រូវប្រើដោយគ្មានវេជ្ជបញ្ជាគឺមិនឲ្យលើសពី២ភាគរយនោះឡើយ។

៥. ហាត់យូហ្កាត្រង់ក

នេះជាលំហាត់ប្រាណមួយដែលផ្ដោតទៅលើករបស់អ្នក ដោយជំហានដំបូងគ្រាន់តែ អង្គុយពេនភ្នេន រួចហើយលយចង្កាអ្នកមកមុខ បន្ទាប់មកញញិម ហើយនៅស្ងៀមរយៈពេល៥វិនាទី ដើម្បីបន្តឹងសាច់ដុំត្រង់ករបស់អ្នក ហើយធ្វើវាដដែលៗបីដង ពី១ទៅ២ដងក្នុងមួយថ្ងៃ៕  

ប្រភព៖: brightside

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]