ស្នេហា៖ មិនមែនស្នេហាទាំងអស់សុទ្ធតែស្រស់បំព្រងនោះឡើយ ស្នេហាខ្លះគឺមានបញ្ហាជាច្រើនកើតឡើង ដោយសារតែចរិតគូស្នេហ៍ទាំងពីរមិនត្រូវគ្នា ឬក៏មានបញ្ហាខាងក្រៅមកជ្រៀតជ្រែក ហើយស្នេហាខ្លះទៀត គឺខាងប្រុសឬខាងស្រី ជាអ្នកគាបសង្កត់ គំរាមកំហែងម្នាក់ទៀតដោយប្រការណាមួយ។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះគេជាមនុស្សដែលអ្នកស្រលាញ់ខ្លាំងក្ដី តែអ្នកក៏ត្រូវចេះរក្សាតម្លៃខ្លួនឯងដែរ និងត្រូវដឹងថាពេលណាគួរដើរចេញ ព្រោះការទ្រាំរស់នៅក្នុងទំនាក់ទំនងដ៏តុកសិក គឺមានតែធ្វើឲ្យអ្នកឈឺចាប់។

បើសិនគូស្នេហ៍របស់អ្នកធ្វើរឿងអស់ទាំងនេះដាក់អ្នក សូមចាកចេញភ្លាម៖

១. ព្យាយាមគ្រប់គ្រងអ្នក

បើសិនគូស្នេហ៍របស់អ្នក ជាមនុស្សផ្ដាច់ការ មិនស្ដាប់ថាអ្នកចង់បានអ្វី មិនឲ្យអ្នកបញ្ចេញយោបល់ និងគ្រប់គ្រងអ្វីគ្រប់យ៉ាងសូម្បីតែជីវិតទាំងមូលរបស់អ្នក គឺអ្នកគួរតែនិយាយថាជម្រាបលាទៅ។ មនុស្សប្រភេទនេះ មិនខ្វល់ពីតម្រូវការរបស់អ្នកទេ គិតតែពីចិត្តខ្លួនឯង និងតែងតែតាមដានអ្នក ឃ្លាំមើលអ្នកគ្រប់ជំហាន ជាងឪពុកម្ដាយរបស់អ្នកទៅទៀត។

រូបភាពតំណាង

២.ធ្វើឲ្យអ្នកគិតថាខ្លួនឯងជាមនុស្សអាក្រក់

ពេលមានបញ្ហាអ្វី ឬក៏ឈ្លោះគ្នាជាដើម គេតែងតែធ្វើឲ្យអ្នកមានអារម្មណ៍ថាខ្លួនឯងអាក្រក់ ធ្វើឲ្យអ្នកគិតថាខ្លួនឯងគ្មានតម្លៃ មិនសមនឹងនៅជាមួយគេជាដើម។

៣. ប្រើប្រាស់ហិង្សាទាំងផ្នែកផ្លូវកាយ និងផ្លូវចិត្ត

ការប្រើប្រាស់ហិង្សាជារឿងដ៏ធ្ងន់ធ្ងរ មិនថាផ្លូវកាយ ឬផ្លូវចិត្តនោះទេ។ បើសិនជាដៃគូអ្នកលើកដៃវាយតប់អ្នក ឬក៏គាបសង្កត់ផ្នែកផ្លូវអារម្មណ៍របស់អ្នក គឺអ្នកត្រូវតែចាកចេញជាដាច់ខាត។

៤. ព្យាយាមផ្លាស់ប្ដូរខ្លួនអ្នក

រូបភាពតំណាង

មនុស្សស្រលាញ់គ្នា ត្រូវតែបើកចិត្តទទួលយកចរិតពិតរបស់គ្នានិងគ្នា តែបើសិនជាគេព្យាយាមផ្លាស់ប្ដូរខ្លួនអ្នក ឲ្យទៅតាមអ្វីដែលគេចង់បាន គឺមានន័យថាគេខ្វល់តែពីខ្លួនឯងទេ ដូច្នេះគួរចាកចេញពីគេទៅ។

៥. ទាញអ្នកចេញឆ្ងាយពីក្រុមគ្រួសារ និងមិត្តភក្តិ

គេហាមប្រាមអ្នកមិនឲ្យជួបឬទាក់ទង មនុស្សសំខាន់ៗរបស់អ្នកដូចជា ក្រុមគ្រួសារ ឬមិត្តភក្តិ និងកាត់ផ្ដាច់អ្នកពីពិភពលោកខាងក្រៅ ដោយឲ្យអ្នកស្គាល់តែការរស់នៅជាមួយគេម្នាក់ប៉ុណ្ណោះ៕  

រូបភាពតំណាង

ប្រភព៖: timesofindia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]