ភ្នំពេញ៖ គឺជាដំណឹងដ៏រន្ធត់ និងសោកស្ដាយជាខ្លាំង ចំពោះដំណឹងមរ.ណ.ភាពរបស់ លោក ឧកញ៉ា ឈាង រ័ត្ន ដែលបានបានសម្រេចចិត្តប.ញ្ច.ប់ជីវី.ត ដោយធ្វើអត្ត.ឃា.ត កាលពីល្ងាចថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ។ 

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះដំណឹងមួយនេះ បានធ្វើឲ្យមហាជនជាច្រើន មានការសោកស្ដាយយ៉ាងខ្លាំង ដែលបានបា.ត់បង់ធនធានមនុស្សដ៏ល្អ ខណៈដែលរូបលោក បានជួយកិច្ចការងារសង្គម ជាច្រើន ក្នុងពេលដែលលោកនៅរស់រានមានជីវិត។

រូបភាព

មិនត្រឹមតែប៉ុណ្ណោះ កាលពីមុននេះ ក៏ត្រូវបានគេដឹងថា លោកឧកញ៉ា ឈាង រ័ត្ន បានបង្ហាញទឹកចិត្តដ៏ល្អ ដោយរូបលោកបានជួយឧបត្ថម្ភ ម៉ាសុីនសណ្ដំ ដែលមានតំលៃ ៥មុឺនដុល្លារ ព្រមទាំងជាថវិការបស់លោកឧកញ៉ាផ្ទាល់ ដែលបាន ផ្តល់ឲ្យ ដើម្បីជួយជីវិត និងជួយដល់កុមារកម្ពុជារាប់ពាន់មុឺននាក់ ផងដែរ។ ជាមួយគ្នាដែរ មហាជន ក៏ដូចជាកុមារកម្ពុជា នឹងចងចាំលោកឧកញ៉ា និងសូមវិញាណក្ខន្ធ លោកឧកញ៉ា ទៅកាន់ សុគតិភព ផងដែរ៕

ប្រភព៖ Médecin Life-ជីវិតគ្រូពេទ្យ

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]