សៀមរាប ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣៖ អង្គរវ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម មានមោទកភាពប្រកាសសម្ពោធបើកដាក់អោយដំណើរការ ផ្ទះឧរង្គសត្វ ដែលជាការទាក់ទាញថ្មីបំផុតមួយ ក្រៅពីអាងត្រីលម្អរ និង​សួនសត្វ និងដែលជាជម្រក​សម្រាប់ចំបួរវង្សត្រកូលសត្វកម្រស្នាក់នៅ និងទទួលការថែទាំ។ សំណង់ថ្មីនេះបង្ហាញច្បាស់ពីសក្ខីកម្មនៃការប្តេជ្ញាចិត្តឥតងាករេរបស់គម្រោង ជុំវិញកិច្ចខំប្រឹងប្រែងសង្គ្រោះ និងអភិរក្សសត្វក្នុងប្រទេសកម្ពុជា និងក្នុងបណ្តាប្រទេសនានាលើសកលលោក។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាំងនៅលើផ្ទៃដីដ៏ខៀវស្រងាត់ នៃអង្គរវ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម​ ផ្ទះឧរង្គសត្វ ផ្តល់ជូនដល់ភ្ញៀវទេសចរ នូវឪកាសវិសេសវិសាល ដើម្បីស្វែងយល់អំពីពិភពគួរជាទីទាក់ទាញនៃឧរង្គសត្វ ត្រង់នេះហើយដែលជាចំណុចផ្សព្វផ្សាយ​ អំពីតម្រូវការយ៉ាងច្រើនសម្រាប់បំពេញកិច្ចការអភិរក្សពួកគេ។ ជាមួយនឹងប្រភេទសត្វល្មូនចំនួន ២៨ ប្រភេទខុសៗពីគ្នា នាំចូលពីបណ្តាប្រទេសជុំវិញ អាស៊ីអាគ្នេយ៍ ទីតាំងបន្ថែមថ្មីនេះនឹងបង្កប់ជូននូវបទពិសោធន៍អប់រំមួយសម្រាប់ទស្សនាចរគ្រប់វ័យ។

រូបភាព
រូបភាព

មួយក្នុងចំណោមគោលដៅសំខាន់ៗ នៃ​ផ្ទះឧរង្គសត្វ គឺការបំភ្លឺឲ្យកាន់តែច្បាស់អំពីសារសំខាន់ នៃកិច្ចការសង្គ្រោះ និងការស្តារនីតិសម្បទានៃជីវិតសត្វព្រៃ។ ភាគច្រើននៃសត្វល្មូនក្នុង​ ផ្ទះឧរង្គសត្វ នេះ ត្រូវបានសង្គ្រោះពីការជួញដូរខុសច្បាប់ ពីស្ថានភាពគ្រោះថ្នាក់ ឬរងរបួសក្នុងព្រៃ។ តាមរយះការផ្តល់អោយពួកគេនូវ បរិស្ថានមួយ ដែលមានលក្ខណះធម្មជាតិ និងសុវត្តិភាព អង្គរវ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម ផ្តោតលើការផ្សព្វផ្សាយស្តីអំពីការគំរាមកំហែង នានា ដែលពួកល្មូនដ៏អស្ចារ្យទាំងនេះកំពុងប្រឈម​ ហើយញ៉ុំងភ្ញៀវទេសចរណ៍អោយចូលរួមចំណាត់ការក្នុងកិច្ចការការពារ ទីជម្រករបស់ពួកគេ។ 

ចូរយើងរួមគ្នាប្រែក្លាយអនាគតមួយដោយមនុស្ស និងសត្វអាចរួមរស់ជាមួយគ្នាដោយសុខដុមរមនា ជាភពធម្មជាតិអច្ឆរយះ​ ដ៏គួរឲ្យស្រឡាញ់សម្រាប់មនុស្សម្នាជំនាន់ក្រោយៗ ​​ “សម្រង់ប្រសាស្រ្ត លោក ម៉េង ហ៊ាង ប្រធានក្រុមហ៊ុន អង្គរវ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម”។ តាមរយះការដាក់តាំងបង្ហាញ តាមរយះកម្មវិធីអប់រំ អន្តរកម្ម និង តាមការធ្វើបទបង្ហាញនានាដោយអ្នកជំនាញ យើងសង្ឃឹមថានឹងបញ្ជ្រាបចូលនូវខ្លឹមសារអស្ចារ្យ និងការស្រឡាញ់ដល់សត្វល្មូន ហើយបញ្ជាក់បន្ថែមអំពីសេចក្តីត្រូវការសម្រាប់កិច្ចការអភិរក្សរបស់ពួកគេ ដូចអ្វីដែលយើងកំពុងធ្វើ ជាមួយ រមណីយដ្ឋានសេវាកម្មចម្រុះ អង្គរវ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម កំរិតអន្តរជាតិ របស់យើង បច្ចុប្បន្ន។

រូបភាព
រូបភាព

ផ្ទះឧរង្គសត្វមានមោទនភាពជាមួយនឹងជម្រកសត្វយ៉ាងច្រើនដែលមានការតុបតែងយ៉ាងប្រណិត ហើយដែលត្រាប់តាមជម្រកសត្វធម្មជាតិពិតៗ ដើម្បីធានាបាននូវសុខុមាលភាព និងការពេញចិត្តរបស់ពួកគេ។ ភ្ញៀវទេសចរ អាចអង្កេត មើលរាល់អំបូរនៃចំបួរវង្ស ដែលកំពុងត្រូវរក្សាទុក ក្នុងនោះរួមមាន អណ្តើកហ្លួងដ៏អស្ចារ្យ ក្រពើត្រី ពស់ពព្លាក់ខៀវកន្ទុយក្រហម-ត្នោត ពស់វែករនាម ពស់ថ្នាន់ស្រកាហូល ខ្យាដំរី អាពីង និងនៅមានច្រើនទៀត។ លើសពីនេះ ផ្ទះឧរង្គសត្វ នឹងផ្តល់ជូននូវវគ្គអន្តរកម្មជាច្រើនទៀត ដែលភ្ញៀវទេសចរអាចរៀនសូត្របានអំពីការបន្សាំខ្លួនប្លែកៗ ឥរិយាបទ​ មុខងាអេកូសាស្ត្រ នៃភាពអស្ចារ្យរបស់សត្វល្មូនទាំងនេះ។

ព្រឹត្តិការណ៍នេះទទួលបានកិត្តិយសក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ​ ថុល អភិបាលរងខេត្តសៀមរាប ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ក្នុងនោះដែរ ឯកឧត្តម ក៏បាន​បង្ហាញនូវការគាំទ្រឥតងាករ៉េរហូតមក។ ឯកឧត្តម សុខ ថុល មានកិត្តិស័ព្ទឧត្តុងឧត្តមតាមរយះការប្តេជ្ញាចិត្តរបស់ឯកឧត្តម លើកិច្ចការការពារបរិស្ថាន ផ្តោតលើសារះសំខាន់នៃការផ្តួចផ្តើម ក្នុងការលើកកំពស់កិច្ចការអភិរក្សជីវិតសត្វព្រៃ។ សេចក្តីថ្លែងសុន្ទរកថាក្នុងពិធីបើកសម្ពោធផ្ទះល្មូន ឯកឧត្តមបានសម្តែងការកោតសរសើរលើការខិតខំប្រឹងប្រែងរបស់​ អង្គរវ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម។ យោងតាមសម្រង់ដើមរបស់ឯកឧត្តមបានបញ្ចាក់ថា ៖ ខ្ញុំសូមគោរពកោតសរសើរដល់ក្រុមហ៊ុន  អង្គរវ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម ចំពោះការចូលរួមចំណែកដ៏មានសារៈសំខាន់លើការងារថែរក្សាការពារ ជីវចំរុះ របស់ប្រទេសកម្ពុជា និងបានជះឥទ្ធិពលជាវិជ្ជមានដល់សេដ្ឋកិច្ចសង្គមសម្រាប់ខេត្តសៀមរាប តាមរយះការផ្តល់ឪកាសការងារ និងការទាក់ទាញភ្ញៀវទេសចរ។

រូបភាព

ពិធីសម្ពោធ ផ្ទះឧរង្គសត្វ ថ្ងៃនេះគឺជាថ្ងៃកំណត់ត្រាព្រឹត្តិការណ៍សំខាន់មួយទៀត ក្នុងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ របស់ អង្គរវ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម ដើម្បីផ្សព្វផ្សាយអំពីបរិស្ថាន និងកិច្ចការអភិរក្ស។ ការទាក់ទាញ ទស្សនិកជនដោយភាពស្រស់ស្អាត និងសារះសំខាន់របស់សត្វល្មូន ក្រុមហ៊ុនយើងផ្តោតលើការទទួលខុសត្រូវយ៉ាងធំធេងចំពោះកិច្ចការអភរិក្សមរតកធម្មជាតិដ៏ផូរផង់នៃភពផែនដី។

រូបភាព

ទស្សនា ផ្ទះឧរង្គសត្វ របស់ អង្គរវ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម ហើយចាប់ផ្តើមដំណើរទស្សនាចរណ៍ដ៏ទាក់ទាញមួយ ចូលទៅក្នុងពិភពនៃសត្វល្មូន គឺជាទីដែលមានការអប់រំអំពីកិច្ចការអភិរក្ស។

បើមានចម្ងល់សូមទាក់ទង

Messaging Apps:

Social Media Channels

Facebook: https://www.facebook.com/AWASRPark?mibextid=LQQJ4d 

Instagram: https://www.instagram.com/wildlifeaquarium   

Tiktok: https://www.tiktok.com/@angkorwildlifeaquarium?_t=8feMrDVlEuY 

LinkedIn: https://www.linkedin.com/in/an gkor-wildlife-aquarium-b57417248/

Website: www.awa-sr.com 

អំពីអង្គរវ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម

ស្វាគមន៍មកកាន់ អង្គរវ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម ជាទីដែលធម្មជាតិមានជីវិតពិតៗ ជាទស្សនីយភាពគួរឱ្យភ្ញាក់ផ្អើល និងជម្រកសត្វដ៏ជាទីទាក់ទាញ ជាច្រកទ្វារទៅកាន់បទពិសោធលំដាប់អន្តរជាតិ ជាភាពអស្ចារ្យនៃធម្មជាតិដែលមានជីវិតពិតៗ។  បង្កប់ខ្លួនអ្នកចូលទៅក្នុងភាពអស្ចារ្យនៃសួនត្រីលម្អរ ជាឋានសួរគាក្រោមទឹកដែលកំពុងរង់ចាំអ្នក។

ទស្សនាចំបួរពង្សនៃអំបូរត្រីទឹកប្រៃដ៏ទាក់ទាញ រាប់ចាប់ពីត្រីកម្រ រហូតដល់មច្ឆាជាតិនានាក្នុងដែនសមុទ្រ។ មានអាងត្រីដ៏ស្រស់ស្អាត់ចំនួនពីរ ដែលមានផ្ទុកត្រីចម្រុះពីប្រភពទឹកសាប និងប្រភពទឹកប្រៃ មកពីតំបន់អាស៊ីអាគ្នេយ៍។

ដំណើរឆ្ពោះទៅកាន់សួនសត្វព្រៃ និងចាប់ផ្តើមនូវទស្សនាចរណ៍ដ៏រំភើបមួយឆ្លងកាត់ប្រពន្ធ័អេកូសាស្រ្តចម្រុះ នឹងបានប្រទះឃើញសត្វព្រៃដ៏អស្ចារ្យមកពីគ្រប់ទិសទីនៃពិភពលោក។

សម្រាប់ដំណើរផ្សងព្រេងឥតដែនកំណត់ ផ្ទះសត្វល្មូនយើងខ្ញុំនឹងផ្តល់ជូននូវឪកាសចូលទៅជិតបំផុតជាមួយនិងភាពអស្ចារ្យនៃសត្វល្មូនគួរអោយជក់ចិត្ត។

ចូលរួមជាមួយយើងខ្ញុំ ដ្បិតយើងនឹងបញ្ឆេះការចង់ដឹងចង់ឃើញ ការអភិរក្ស  និងបង្កើតបាននូវអានុស្សាវរីយ៍ជាច្រើនដែលមិនអាចបំភ្លេចបាន ក្នុងបេះដូងនៃអង្គរ។ សូមត្រៀមទទួលសេចក្តីរំភើបរបស់អ្នកក្នុងពេលឆាប់ៗ។

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]