យល់ដឹង៖ ជាការពិតណាស់ ជីវិតមនុស្សម្នាក់ៗមិនទៀងទាត់នោះទេ ជួនកាលថ្ងៃនេះមានក្រុមគ្រួសារសាច់ញាតិឬមិត្តអ្នកអាចនឹងកំពុងតែស្លាប់ក៏ថាបាន ហើយជួនកាលថ្ងៃស្អែកអាចជាថ្ងៃស្អែកដល់វេនអ្នកម្ដងក៏ថាបាន។ បើនិយាយដល់ថ្ងៃស្លាប់ វាហាក់បីដូច ជាថ្ងៃដែលកើតទុក្ខធំបំផុតចំពោះ គ្រួសារសាច់ញាតិ មិត្តភក្ដិ និងមនុស្សជាទីស្រឡាញ់ តែវាជាថ្ងៃដែលអ្នកស្លាប់បានទៅដោយស្ងប់សុខទៅវិញ។
ដូចនេះ សាកគិតមើលអំពីថ្ងៃដែលគេធ្វើបុណ្យសពឲ្យមនុស្សម្នាក់ ដែលបានលាចាកលោកនេះ ហើយក្រឡេកមើលពីមនុស្សជុំវិញខ្លួនក្នុងសភាពជាការដាស់តឿនសតិអ្នកនឹងភ្ញាក់ខ្លួនថា ថ្ងៃមួយនោះមានអត្ថន័យយ៉ាងណា ហើយមានសកម្មភាពកើតឡើងដូចម្ដេចខ្លះ។
- ដំបូងនៅថ្ងៃទី១នៅក្នុងថ្ងៃបុណ្យសពរបស់មនុស្សម្នាក់ គ្រួសារសាច់ញាតិនឹងយំសោកជាខ្លាំង ប៉ុន្ដែប៉ុន្មានម៉ោងក្រោយមកក៏ឈប់់ឮសម្លេងយំ ព្រោះពួកគេក៏ចាប់ផ្ដើមរវល់ជាមួយនឹងការរៀបចំពិធី រៀបចំកន្លែងទទួលសាច់ញាតិ និង រៀបចំចំណីអាហារទទួលញាតិដែលនឹងមកចូលរួមរំលែកទុក្ខ។
- ក្មេងៗរត់លេងប្រលែងគ្នា មនុស្សម្នារនឹងចេញទៅរកអាហារ ភេសជ្ជៈ ហើយអ្នកដែលមកកំដរសពក៏អង្គុយនិយាយគ្នា សួរសុខទុក្ខជាដើម រហូតដល់យប់ចូលសម្រាន្ត។
- អ្នកជិតខាងអ្នកក៏ចាប់ផ្ដើមមានអារម្មណ៍រំខានជាមួយនឹងសម្លេងមេក្រូបុណ្យ និង សម្លេងអ៊ូអរចេញពីផ្ទះបុណ្យសព។
- សាច់ញាតិឆ្ងាយៗមួយចំនួននឹងខលទៅប្រាប់ថា ពួកគេមិនអាចចូលរួមបុណ្យសពបានព្រោះតែបញ្ហាផ្សេងៗ។
- នៅក្នុងពិធីនឹងមានព្រះសង្ឃនិមន្តមកសូត្រធម៌ព្រឹកល្ងាចៗ ដើម្បីឧទ្ទិសកុសលដល់អ្នកស្លាប់រហូតដល់ថ្ងៃពិធីបញ្ចប់។
- នៅពេលទទួលទានអាហារនោះនឹងចាប់ផ្ដើមមានអ្នកខ្លះខ្វះចានខ្វះស្លាបព្រា ខ្លះថាម្ហូបមិនឆ្ងាញ់ គួរយកចុងភៅនេះល្អជាង រអ៊ូពីនេះពីនោះ។
- មានអ្នកភូមិ ញាតិមិត្ត នឹងយកប្រាក់កាស់មកចូលបុណ្យជាបន្ដបន្ទាប់ ហើយក៏អុជធូបរួចក៏ត្រឡប់ទៅផ្ទះវិញ អ្នកខ្លះទៀតក៏ចាំមកចូលរួមថ្ងៃដង្ហែសពតែម្ដង។
- ថ្ងៃបន្ដបន្ទាប់នឹងមានគ្រួសារដែលទើបធ្វើដំណើរមកពីឆ្ងាយ នឹងមកយំទួញសោក ដែលពួកគេទើបតែនិយាយជាមួយអ្នក ឬ ទើបតែជួបអ្នកប៉ុន្មានថ្ងៃមុន។
- នៅថ្ងៃដង្ហែសព នឹងមានមិត្តៗ អ្នករួមការងារ អ្នកភូមិ សាច់ញាតិ ចាប់ផ្ដើមកើតអារម្មណ៍សោកសៅជាខ្លាំង ដែលថ្ងៃនេះជាថ្ងៃចុងក្រោយដែលពួកគេបានជូនដំណើរអ្នក។
- រីឯគ្រួសារ ពិសេសឪពុកម្ដាយអ្នកនឹងយំជាខ្លាំង អាចដល់សន្លប់ក៏ថាបាន ហើយពួកគេនឹងមើលមុខសពអ្នកជាលើកចុងក្រោយ មុននឹងបញ្ចុះ ឬបូជានៅទីវត្តអារាម។
- ក្រោយមក អ្នកដែលមកចូលរួមដង្ហែទាំងនោះ ក៏ចាប់ផ្ដើមត្រឡប់ទៅផ្ទះសម្បែងរៀងខ្លួនបន្ដិចៗម្ដង រោងបុណ្យក៏អស់មនុស្សនៅសល់តែគ្រួសារអ្នក ដែលពួកគេក៏នឹងរវល់ជាមួយការគិតគូរថ្លៃចំណាយផ្សេងៗ។
- រីឯកន្លែងការងារអ្នកនឹងមានការភ្ញាក់ផ្អើល បន្ទាប់មកក៏គិតរកអ្នកណាមកជំនួសការងាររបស់អ្នក។
- ថ្ងៃបន្ទាប់ៗ ជីវិតគ្រួសារអ្នកនឹងត្រឡប់ទៅជាធម្មតាវិញ លែងមានទុក្ខ ចាប់ផ្ដើមប្រកបរបរធម្មតា ធ្វើការងារពួកគេរៀងៗខ្លួនវិញ។
- ប៉ុន្មានថ្ងៃបន្ទាប់ក៏នឹងមានអ្នកខ្លះនៅមិនទាន់ដឹងដំណឹងថាអ្នកស្លាប់ ហើយក៏ទើបតែខលមកសួរសុខទុក្ខ។
- ចំណែកឯ អ្នកលេងបណ្ដាញសង្គមវិញ ក៏បានបង្ហោះសារចូលរួមសោកស្ដាយ និង ចែករំលែករូបភាពជាដើម។
- ហើយយូរៗទៅ មិត្តភក្ដិ ក៏លែងនឹករលឹកដល់អ្នក ភ្លេចមុខអ្នកក៏ថាបាន។
- ពិសេស គ្រួសារសាច់ញាតិអ្នកនឹងរំលឹកពីអ្នក ម្ដងម្កាល ហើយយូរទៅក៏លែងរំលឹក នឹកនាតែពេលធ្វើបុណ្យធំៗ ឧទិសកុសលផលបុណ្យដល់អ្នកតែប៉ុណ្ណោះ។
ដូចនេះ ៨០ភាគរយនៃជីវិតអ្នក បែរជាអ្នកគិតតែអំពីអ្នកដ៏ទៃ គិតតែអំពីគ្រួសារសាច់ញាតិ ទាំងដែលពេលដែលអ្នកស្លាប់ទៅគឺមិនបានធ្វើឲ្យពួកគេចងចាំអ្នកអស់មួយជីវិតនោះទេ គឺវាមិនបានការអ្វីនោះទេ។ សូមគិតអំពីក្ដីសុខខ្លួនឯងជាជាងអ្នកដ៏ទៃ ជីវិតមានតែមួយសម្រាប់តែខ្លួនអ្នកជាអ្នកកំណត់ប៉ុណ្ណោះ៕
ប្រភព៖ author unknown
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]