ថៃ៖ រយៈពេលជិតមួយខែហើយ ដែលគូស្វាមីភរិយា របស់តារាសម្តែង Mark Prin និងតារាស្រី Kimberley បានរៀបការនឹងគ្នា នៅប្រទេសអ៊ីតាលី កាលពីថ្ងៃទី ១៤ ខែកញ្ញាកន្លងទៅនេះ ក្រោមបរិយាកាសដ៏រ៉ូមែនទិកបំផុតនៅ Lake Como ដែលរួមមានទាំងមិត្តជិតស្និទ្ធ និងសាច់ញាតិ របស់អ្នកទាំងពីរ បានទៅធ្វើជាសាក្សីស្នេហ៍របស់ពួកគេ ផងដែរ។
ដោយឡែក ថ្មីៗនេះ ស្រាប់តែបានធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីតារាសម្ដែង លោក Mark Prin បានបង្ហោះរូបភាពផ្អែមល្ហែម នៅលើបណ្ដាញសង្គម Instagram ម្តងទៀត ទន្ទឹមនឹងការរាប់ថយក្រោយនៃពេលវេលាដ៏សំខាន់ សម្រាប់ពិធីមង្គលការដែលនឹងប្រារព្ធធ្វើឡើងនៅប្រទេសថៃ ក្នុងរយៈពេល ១ ខែខាងមុខនេះ ដែលត្រូវនឹងថ្ងៃទី ១២ ខែវិច្ឆិកា ដោយបានបង្ហាញសាររៀបរាប់ថា៖
ក្រោយពីបានឃើញបែបនេះហើយនោះ បណ្ដាអ្នកគាំទ្រជាច្រើន ក៏បានបង្ហាញក្ដីរំភើបរីករាយ ចំពោះគូស្វាមីភរិយាមួយគូនេះ ដែលកំពុងត្រៀមខ្លួនសាជាថ្មីម្ដងទៀត នៅក្នុងកម្មវិធីសំខាន់បំផុត នៅក្នុងជីវិត៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]