យល់ដឹង៖ ជាធម្មតា មនុស្សជុំវិញខ្លួនរបស់យើងម្នាក់ៗតែងតែមានល្អ និងមិនល្អលាយឡំគ្នា ព្រោះយើងមិនអាចរំពឹងទុកថាគ្រប់គ្នាទាំងអស់សុទ្ធតែស្រលាញ់និងចូលចិត្តយើងនោះឡើយ ហើយអ្នកខ្លះទៀតក៏កំពុងលួចច្រណែននឹងយើងដែរ។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មនុស្សដែលលួចច្រណែនគេ តែងតែតាមឃ្លាំមើលគេគ្រប់ជំហាន មិនថាគេធ្វើអីឬសម្រេចសមិទ្ធផលអ្វីក៏ដោយ មនុស្សលួចច្រណែនគេតែងតែពេបជ្រាយ ឬមិនចង់ទទួលស្គាល់ស្នាដៃរបស់អ្នក ព្រោះតែពួកគេប្រកាន់គំនិតទុទិដ្ឋិនិយមជាមួយគេ។ បើអ្នកចង់ដឹងថា មិត្ត ឬមនុស្សផ្សេងទៀត កំពុងលួចច្រណែនអ្នកមែនឬអត់ សាកល្បងមកអានអត្ថបទខាងក្រោម៖

១. សរសើរអ្នកតែបង្កប់ន័យពេបជ្រាយ

នៅពេលអ្នកសម្រេចជោគជ័យលើកិច្ចការអ្វីមួយ ពួកគេតែងតែចូលមកអបអរអ្នក ឬក៏ពោលពាក្យសរសើរអ្នកអ៊ីចេះមួយអ៊ីចេះពីរ ប៉ុន្តែតែងតែមកជាមួយពាក្យពេបជ្រាយជានិច្ច។ ឧទាហរណ៍៖ គេនិយាយថាអ្នកពូកែអ្នក តែសមត្ថភាពអ្នកនៅមិនដល់គេត្រង់ចំណុចណាមួយនោះទេ។

២. មិនទទួលស្គាល់ឬធ្វើជាមិនដឹងមិនឮ ពីជោគជ័យរបស់អ្នក

ឲ្យតែឃើញអ្នកល្អជាងគេ គឺគេតែងតែព្យាយាមធ្វើមិនអើពើ មិនចង់ទទួលស្គាល់ ឬក៏មើលងាយសមិទ្ធផលរបស់អ្នកថាវាជារឿងតូចតាច ដែលគេធ្វើបែបនេះក៏ដោយសារ ខ្លួនឯងមិនអាចធ្វើដូចអ្នកបាន។

៣. ចូលចិត្តប្រជែងជាមួយអ្នក

ចាប់ពីរឿងតូចតាចរហូតដល់រឿងធំដុំ មនុស្សដែលលួចច្រណែនអ្នកតែងតែចង់ប្រជែងជាមួយអ្នក ដើម្បីចង់ឲ្យខ្លួនឯងមើលទៅនៅទីខ្ពស់ជាងអ្នក និងមានអំណាចជាងអ្នក។

រូបភាពតំណាង

៤. សើចចម្អកនឹងកំហុសរបស់អ្នក

ឲ្យតែឮថាអ្នកកំពុងមានបញ្ហា ឬបង្កកំហុសណាមួយ មនុស្សលួចច្រណែនអ្នកតែងតែមកសើចចម្អកនឹងអ្នក ហើយសប្បាយចិត្តណាស់ឲ្យតែអ្នកមានទុក្ខម្ដងៗ។

៥. ព្យាយាមត្រាប់តាមអ្នក

ដោយសារតែឃើញអ្នកល្អជាងគេ អ្នកមើលទៅជោគជ័យខ្លាំង ឬអ្នកមើលទៅជាគំរូមួយដ៏ល្អ មនុស្សលួចច្រណែនអ្នកតែងព្យាយាមធ្វើត្រាប់តាមអ្នកជានិច្ច មិនថាការស្លៀកពាក់ សម្ដីសម្ដៅ ឬប្រឹងយកស្នាដៃរបស់អ្នកណាមួយទៅធ្វើត្រាប់តាម។

រូបភាពតំណាង

៦. និយាយដើមអ្នក

ឲ្យតែអ្នកចេញផុតពីមុខ មនុស្សលួចច្រណែនអ្នកចូលចិត្តហៅពួកម៉ាកគូកនទៅនិយាយដើមខ្សឹបខ្សៀវពីអ្នក ពេបជ្រាយអ្នក រិះគន់អ្នក ឬព្យាយាមនិយាយអ្វីក៏ដោយឲ្យអ្នកមើលទៅក្លាយជាមនុស្សអាក្រក់ក្នុងខ្សែភ្នែកអ្នកដទៃ។

រូបភាពតំណាង

៧. អបអរនឹងបរាជ័យរបស់អ្នក

ឲ្យតែឮថាអ្នកកំពុងបរាជ័យរឿងអ្វីមួយ គេមើលទៅសប្បាយចិត្តខ្លាំងលើសដើម ដើរញញិមញញែម ឬសូម្បីតែចេញទៅដើរលេងឬ ផឹកអបអរជាដើម ព្រោះគោលដៅរបស់គេគឺចង់ឃើញអ្នកដួលនេះឯង៕  

ប្រភព៖: timesofindia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]