ភ្នំពេញ៖ ជារឿងដ៏គួរឲ្យសោកស្ដាយចំពោះមរណភាពរបស់ លោក ឧកញ៉ា ឈាង រ័ត្ន ដែលជាបានទទួលអនិច្ចកម្មកាលពីល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។ ដំណឹងមួយនេះបានធ្វើឲ្យមហាជន ក៏ដូចជាសិល្បករសិល្បការនីមានការសោកសៅជាខ្លាំង ដែលបាត់បង់បុគ្គលដ៏ល្អឆ្នើមមួយរូបនេះ។

លោក ឧកញ៉ា ឈាង រ័ត្ន 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនោះផងដែរ មហាជន និង មិត្តៗ សិល្បៈ បានបង្ហោះសារបង្ហាញពីទុក្ខក្រៀមក្រំជាបន្ដបន្ទាប់នៅក្នុងបណ្ដាញសង្គម ដែលគួរឲ្យរន្ធត់ចិត្តក្រៃលែង។ ជាមួយគ្នានោះ អ្នកនាង នួន សុន្ទរី ហៅថា ស្រីអូន ក៏បានទើបតែបង្ហោះសារកាន់ទុក្ខ នៅក្នុងផេកផ្លូវការ ស្រីអូន សម្រស់ធម្មជាតិ Sunnary Nuon មុននេះបន្ដិចផងដែរ។ 

លោក ឧកញ៉ា ឈាង រ័ត្ន និង អ្នកនាង ស្រីអូន 

នៅក្នុងនោះ អ្នកនាងបានបង្ហោះសារកាន់ទុក្ខចំពោះ លោក ឧកញ៉ា ឈាង រ័ត្ន ក្នុងនាមជាថ្នាក់ដឹកនាំ នៃក្រុមហ៊ុនសម្រស់ធម្មជាតិ​ តំណាងឲ្យបុគ្គលិកគ្រប់ជាន់ថ្នាក់។ គួរបញ្ជាក់ផងដែរថា លោក ឧកញ៉ា ឈាង រ័ត្ន បានធ្វើអត្តឃាតខ្លួនឯង នៅបរិវេណផ្ទះប្អូនថ្លៃរបស់ខ្លួន ដោយសារបញ្ហាផ្លូវចិត្ត សូមចូលរួមរំលែកទុក្ខ និង សូមបួងសួងឧទ្ទិសសុំឲ្យដួងវិញ្ញាណក្ខន្ធ​ លោក​ ឈាង​ រ័ត្ន​ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ​៕

លោក ឧកញ៉ា ឈាង រ័ត្ន 
លោក ឧកញ៉ា ឈាង រ័ត្ន 
លោក ឧកញ៉ា ឈាង រ័ត្ន និង អ្នកនាង ស្រីអូន 
លោក ឧកញ៉ា ឈាង រ័ត្ន និង អ្នកនាង ស្រីអូន 

ប្រភព៖ ស្រីអូន សម្រស់ធម្មជាតិ Sunnary Nuon

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]