ភ្នំពេញ៖ កាលពីដើមឆ្នាំ 2023 នេះ OPPO Find N2 Flip គឺជាស្មាតហ្វូនអេក្រង់បត់ដំបូងគេរបស់ OPPO ដែលបានអង្រួនលើទីផ្សារពិភពលោក ដែលនាំមកជាមួយនឹងអេក្រង់បត់ដែលផ្តល់ជូនលោកអ្នកនូវបទពិសោធដ៏ល្អឥតខ្ចោះ ជាពិសេសអេក្រង់អេក្រង់ខាងក្រៅដំបូងដែលធំជាងគេ និងអេក្រង់ខាងក្នុងដែលមើលមិនឃើញស្នាមផ្នត់ ធន់នឹងការប្រើប្រាស់រយៈពេលយូរ ព្រមទាំងបំពាក់នូវកាមេរ៉ាកម្រិតកំពូលទាំងមុខនិងក្រោយដែលអាចថតរូបនិងវីដេអូយ៉ាងសម្បូរបែប ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន និងទំហំថ្មធំផងដែរ។ នេះសបញ្ជាក់ឲ្យឃើញពីការវិវត្តយ៉ាងរហ័សនៃស្មាតហ្វូនអេក្រង់បត់របស់ OPPO ទាំងគុណភាព និងតិចណូឡូជី។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីរង់ចាំអស់រយៈពេលជិតមួយឆ្នាំ ថ្មីៗនេះបើតាមព័ត៌មានមួយចំនួន និងការលេចឮពាក្យចចាមអារ៉ាមមកថា សម្រាប់ OPPO Find N3 Series ជំនាន់ថ្មីដែលនឹងមកបន្តតំណែងពី OPPO Find N2 Flip គឺកាន់តែមានសមត្ថភាពអស្ចារ្យជាងមុនទៀត ដែលនឹងមិនធ្វើឲ្យអ្នកនិយមចូលចិត្តវិស័យបច្ចេកវិទ្យាខកបំណងឡើយ។ ដូចនេះអ្នកប្រាកដជាឆ្ងល់ហើយថា តើកំពូលស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះវាមានចំណុចពិសេសជាងមុនអ្វីខ្លះ? 

អ្វីដែលយើងគ្រប់គ្នាកំពុងទន្ទឹងរង់ចាំនឹងមកដល់ឆាប់ៗនេះហើយ នៅថ្ងៃទី19 ខែតុលា 2023 ក្រុមហ៊ុន OPPO នឹងប្រកាសដាក់សម្ពោធជាសកលនូវកំពូលស្មាតហ្វូន OPPO Find N3 Series ដែលនឹងប្រារព្ធឡើងនៅប្រទេសសិង្ហបុរី។

មុននេះបន្តិច បើយោងតាម Facebook Page ផ្លូវការរបស់ OPPO ប្រចាំប្រទេសកម្ពុជាបានប្រកាសជាសាធារណៈថា លោកអ្នកក៏អាចចូលរួមទស្សនាការផ្សាយផ្ទាល់ពីកម្មវិធីសម្ពោធជាសកលនូវស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី OPPO Find N3 Series តាមរយៈ Youtube Channel ផ្លូវការរបស់ OPPO វេលាម៉ោង 1:30 រសៀល៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]