បរទេស៖ អាចនិយាយបានថា បច្ចុប្បន្ន ជីវិតផ្ទាល់ខ្លួនរបស់តារាចម្រៀងស្រី Taylor Swift តែងតែជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍ជាសាធារណៈ ជាពិសេស បន្ទាប់ពីត្រូវបានគេសង្ស័យពីទំនាក់ទំនងស្នេហាថ្មី ដែលត្រូវបានគេទម្លាយឲ្យដឹងថា ជាកីឡាករបាល់ឱប លោក Travis Kelce។
ដោយឡែក ថ្មីៗនេះ កាន់តែមានរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍ខ្លាំងឡើង ខណៈនៅល្ងាចថ្ងៃទី ១៤ ខែតុលាកន្លងទៅ តារាចម្រៀងស្រី Taylor Swift និង លោក Travis Kelce ត្រូវបានគេឃើញ កាន់ដៃគ្នាជាសាធារណៈ នៅតាមផ្លូវក្នុងទីក្រុង New York ក្នុងរយៈពេលប៉ុន្មានម៉ោង មុនពេលពួកគេបង្ហាញខ្លួនជាមួយគ្នាក្នុងកម្មវិធី Saturday Night Live ។
យ៉ាងណាមិញ បើទោះបីជាអ្នកទាំងពីរ មិនទាន់បានបញ្ជាក់ជាផ្លូវការពីទំនាក់ទំនងរបស់ពួកគេក៏ដោយ ប៉ុន្តែកាយវិការស្នេហាដ៏ស្និទ្ធស្នាលបែបនេះ អាចជាភស្តុតាងយ៉ាងច្បាស់លាស់បំផុត ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]