បរទេស៖ ជាការពិតណាស់ បច្ចុប្បន្ន​នេះ អតីតកីឡាករ លោក David Beckham និង ភរិយា Victoria Beckham កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ​ពី​សាធារណជន ​នៅ​ពេល​ដែល​ពួក​គេ​បាន​ចេញ​ផ្សាយ​ភាពយន្ត​ឯកសារ កាលពី​ដើម​ខែ​តុលា​ខាង​មុខ​នេះ ហើយក៏កាន់តែចាប់អារម្មណ៍ ជាមួយនឹងជីវិតប្ដីប្រពន្ធ ដ៏មានសុភមង្គលរយៈពេល២៤ឆ្នាំ របស់អ្នកទាំងពីរ ផងដែរ។​

David Beckham និង ភរិយា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ជាមួយគ្នានេះដែរ ស្រាប់តែមានការបង្ហាញរូបភាពថ្មីមួយពីគូស្វាមីភរិយាមួយគូនេះ ជាមួយការបង្ហាញខ្លួនយ៉ាងស្រស់ឆើតឆាយ ខណៈដែល Victoria មើលទៅមានមន្តស្នេហ៍ក្នុងរ៉ូបsatin ជាមួយនឹងស្បែកជើងកែងខ្ពស់ពណ៌ក្រហម ពោរពេញដោយភាពលេចធ្លោ បើសូម្បីតែពេលនេះ នាងស្ថិតក្នុងវ័យ ៤៩ ឆ្នាំក៏ដោយ។

David Beckham និង ភរិយា

ទន្ទឹមនឹងនោះដែល អតីតកីឡាករបាល់ទាត់ លោក David Beckham មើលទៅក៏មានភាពស្រស់សង្ហា មិនចាញ់គ្នា នៅក្នុងឈុតឆ្នូតពណ៌ខៀវគូជាមួយអាវយឺតពណ៌ស។ ជាពិសេស អ្នកទាំងពីរបានទាញយកចំណាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលបានចេញមក បង្ហាញ​ភាព​ស្និទ្ធស្នាល​កាន់​ដៃ​គ្នា​ នៅ​កន្លែង​មាន​មនុស្ស​កកកុញ​ ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

David Beckham និង ភរិយា
David Beckham និង ភរិយា
David Beckham និង ភរិយា
David Beckham និង ភរិយា
David Beckham និង ភរិយា
David Beckham និង ភរិយា
David Beckham និង ភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]