កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋមេត្តា ជ្រាបថា ដោយសារស្ថានភាពទឹកភ្លៀងធ្លាក់យ៉ាងច្រើនជាបន្តបន្ទាប់នារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ធ្វើឱ្យ ទឹកហូរកាត់ផ្លូវជាតិលេខ៣ នៅចន្លោះគីឡូម៉ែត្រលេខ ៤៧ និង៤៨ ចំណុចភូមិសាស្ត្រស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

តាមស្ថានភាពនេះ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកបើកបររថយន្តដឹកជញ្ជូនធំៗ ដែល មានបំណង ត្រូវធ្វើដំណើរទៅខេត្តកំពត ឬរាជធានីភ្នំពេញតាមផ្លូវជាតិលខ៣ មេត្តាប្រើប្រាស់ផ្លូវជាតិលេខ២ ជាបណ្ដោះអាសន្នសិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបជាព័ត៌មាន៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

សេចក្តីជូនដំណឹង
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]