កូរ៉េខាងត្បូង៖ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃទី ១៦ ខែតុលា អតីតសមាជិកក្រុមចម្រៀង (G)I-DLE តារាស្រី Soojin កំពុងរៀបចំខ្លួនក្នុងការបង្ហាញខ្លួនជាផ្លូវការក្នុងនាមជាអ្នកសិល្បៈទោល ដែលនេះជាការវិលត្រឡប់មកកាន់វិស័យសិល្បៈវិញក្នុងរយៈពេលប្រហែល ២ ឆ្នាំ ៨ ខែ។
តាមប្រភពដដែលបានធ្វើសេចក្តីរាយការណ៍មុននេះថា អតីតសមាជិកក្រុមចម្រៀងស្រីបច្ចុប្បន្នកំពុងត្រៀមបង្ហាញខ្លួនជាផ្លូវការក្នុងនាមជាអ្នកសិល្បៈទោលនោះថា Soojin បានចុះកុងត្រាជាមួយផលិតកម្ម BRD Communications រួចហើយ។ គេក៏បានរាយការណ៍ដែរថា នាងមានបំណងចេញបទចម្រៀងទោលរបស់នាងនៅខែនេះផងដែរ៕
ទោះជាយ៉ាងណាក៏ដោយ តំណាងផ្នែកច្បាប់របស់ Soojin បានចេញសេចក្តីថ្លែងការណ៍មួយថា "នៅក្នុងឆ្នាំដំបូងរបស់នាងនៅសាលាមធ្យមសិក្សា Seo Soojin ត្រូវបានដោះលែងដោយគណៈកម្មាធិការប្រឆាំងអំពើហឹង្សាក្នុងសាលា ហើយត្រូវបានទទួលស្គាល់ថាជាជនរងគ្រោះនៃការបង្ខិតបង្ខំពីមនុស្សចាស់របស់នាង"។ ការថ្លែងនេះមានគោលបំណងបញ្ជាក់ពីភាពគ្មានទោសរបស់នាងម្ដងទៀត។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]