សៀមរាប៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport)ឋបើកដំណើរជាផ្លូវការចាប់ពីខែតុលានេះតទៅ ក្រោមអធិបតីភាពលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។។
នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បើកដំណើរជាផ្លូវការ ក្រោយពីបានដំណើរការសាកល្បងអស់រយៈពេល ១០ ថ្ងៃ កន្លងមក។ នេះជាសមិទ្ធផលដ៏ធំរបស់កម្ពុជា ក្នុងចំណោមសមិទ្ធផលធំៗ ជាច្រើនទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្នុងពិធីស្វាគមន៍ទទួលជើងហោះហើរពាណិជ្ជកម្មដំបូង មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលស្ថិតក្នុងទឹកដីស្រុកសូទ្រនិគមនេះ អាកាសយានដ្ឋានថ្មី អាចទទួលយន្តហោះខ្នាតធំៗ ដូចជា Airbus 350 Airbus 330 ឬ Boeing 787-900 ហោះចូលត្រង់ពីប្រទេសឆ្ងាយៗ មកកាន់ខេត្តសៀមរាប ក្នុងទឹកដីប្រទេសកកម្ពុជា។
គួររំលឹកឡើងវិញថា យោងតាមរបាយការណ៍រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានទទួលលេខកូដជាផ្លូវការពីសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA Code) ដែលមាន ៣ តួអក្សរឡាតាំង SAI និងពីអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO Code) ដែលមាន ៤ តួអក្សរឡាតាំង VDSA។

ខណៈគ្រប់ជើងហោះអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាសដែលកំពុងប្រត្តិបត្តិការណ៍ហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប (Siem Reap International Airport-REP)។ បច្ចុប្បន្ននឹងធ្វើការរៀបចំផ្ទេរទាំងស្រុង និងតែមួយលើកគត់ទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap-Angkor Internatlonal Airport) ចាប់ពីម៉ោង ០០:០០ នាទី (ម៉ោងនៅកម្ពុជា) នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ញើសារបង្ហាញនូវកិច្ចស្វាគមន៍យ៉ាងសារដូច្នេះថា៖
ប្រភព៖ ទទក
សូមទស្សនារូបភាពដូចខាងក្រោម៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]