រាជធានីភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២៣ – មកទទួលយកបទពិសោធពិធីបុណ្យហាឡូវីន (Halloween) ដ៏ពិសេសឆ្នាំនេះនៅ Nightemare Carnival របស់ Bay of Lights ដែលជាគម្រោងអភិវឌ្ឍន៍មាត់សមុទ្រប្រកបដោយសក្ដានុពល និងចក្ខុវិស័យខ្ពស់បំផុតមួយរបស់កម្ពុជា នឹងប្រែក្លាយទៅជាភូមិ Halloween ដែលនឹងផ្ដល់នូវភាពកម្សាន្តប្លែកអារម្មណ៍បែបផ្សងព្រេង និងព្រឺព្រួចលើឆ្នេរសមុទ្រដែលមិនមានពីមុនមកនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីបើកប្រកាសជាផ្លូវការនៃព្រឹត្តិការណ៍ Nightmare Carnival នេះ បានប្រព្រឹតិ្តឡើងក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត ព្រះសីហនុ អមដំណើរដោយ លោក ឡុង ឌីម៉ង់ និងលោក ឯម ភាព អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ រួមទាំងមន្រ្តីរាជការជាថ្នាក់ដឹកនាំក្នុងខេត្តព្រះសីហនុជាច្រើនរូបទៀត ដើម្បីផ្តល់ជាសក្ខីភាពយ៉ាងច្បាស់ពីការគាំទ្រ ជាពិសេសដើម្បីបង្ហាញពីចក្ខុវិស័យរួមគ្នា ក្នុងការប្រែក្លាយខេត្តព្រះសីហនុ ទៅតំបន់ជាគោលដៅទេសចរណ៍ដ៏ចម្បងប្រកបដោយប្រសិទ្ធភាព នៅក្នុងតំបន់។ ការឈរលើបន្ទាត់ស្របនេះដែរ ក៏បានឆ្លុះបញ្ចាំងពីការបណ្ដុះស្មារតីសហគមន៍រួមគ្នាក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុឲ្យកាន់តែរីកចម្រើន។

បន្ទាប់ពីភាពជោគជ័យរបស់ព្រឹត្តិការណ៍ Sky fest ដែលជាព្រឹត្តិការណ៍បុណ្យបង្ហោះខ្លែងអន្តរជាតិដំបូងគេបង្អស់នៅកម្ពុជា បានទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិជាង 10,000 នាក់ នៅខែឧសភា កន្លងទៅនេះ Bay of Lights បានគ្រោងរៀបចំឡើងនូវព្រឹត្តិការណ៍ Nightmare Carnival អោយមានភាពអធិកអធម និងធំជាងព្រឹត្តិការណ៍មុនៗកន្លងទៅ ដោយរំពឹងថា នឹង ទាក់ទាញ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង 14,000 នាក់។ ព្រឹត្តិការណ៍ Nightmare Carnival នឹងផ្តល់ជូននូវទស្សនីយភាព និងបទពិសោធកម្សាន្ត សប្បាយជាច្រើន ដែលមានដូចជា ការប្រគំតន្រ្តី និងការសម្ដែងរបស់ក្រុមសិល្បករ រួមជាមួយការរៀបចំឡើងនូវផ្ទះខ្មោចបែប Halloween ការចាក់បញ្ចាំងរឿងរន្ធត់ៗក្នុងរដូចរំហើយនេះ ព្រមទាំងសកម្មភាពកម្សាន្ត លើឆ្នេរសមុទ្រជាច្រើនផ្សេងទៀតផងដែរ។ លើសពីនេះនៅ Nightmare Carnival ក៏មានស្តង់ល្បែងកម្សាន្ត និងតូបលក់អាហារជាច្រើនដើម្បីញ៉ាំងបរិយាកាស ឱ្យកាន់តែសប្បាយរីករាយ រស់រវើក សម្រាប់ភ្ញៀវទេសចរណ៍គ្រប់វ័យទាំងអស់។

រូបភាព

លោក Edward Lee នាយកគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ Bay of Lights បានថ្លែងថា “ស្របតាមការប្តេជ្ញាចិត្តរបស់យើងក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ីនៃការលំហែកាយ និងការកម្សាន្តដែលមិនធ្លាប់មានពីមុនមក យើងនឹងខិតខំចូលរួមប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់ទេសចរណ៍ដែលប្រកបដោយភាពឆ្នៃប្រឌិតតាមរយៈព្រឹត្តិការណ៍ Nightmare Carnival នេះ។ ហើយព្រឹត្តិការណ៍ Nightmare Carnival មិនមែនគ្រាន់តែជាព្រឹត្តិការណ៍កម្សាន្តមួយតែប៉ុណ្ណោះទេ តែវាគឺជាយុទ្ធសាស្ត្រដើម្បីឆ្ពោះទៅការសម្រេចនូវចក្ខុវិស័យរបស់យើងក្នុងការប្រែក្លាយខេត្តព្រះសីហនុទៅតំបន់ទេសចរណ៍ដ៏មានសក្តានុពលមួយនៅក្នុងតំបន់ឥណ្ឌូចិន។”

រូបភាព
រូបភាព

ភាពជាដៃគូកិច្ចសហការយ៉ាងប្រសិទ្ធភាពរវាងគម្រោងអភិវឌ្ឍន៍ Bay of Lights និងថ្នាក់នាំខេត្ត បានបង្ហាញពីការបើកទំព័រថ្មីនៃការរីកចម្រើនរបស់ខេត្តព្រះសីហនុ។ កិច្ចសហការនេះ នឹងមិនបញ្ចប់ត្រឹមពិធីបុណ្យ Halloween នេះទេ Bay of Lights បានគ្រោងរៀបចំឡើងនូវព្រឹត្តិការណ៍កម្មសិទ្ធិបញ្ញា (IP) ជាបន្តបន្ទាប់ រួមមាន Christmas Winter Wonderland និងការប្រារព្ធពិធីរាប់ថយក្រោយចុងឆ្នាំផងដែរ។ ព្រឹត្តិការណ៍នាពេលអនាគតទាំងនេះ ដែលត្រូវបានគ្រោងរៀបចំឡើង ផ្តោតសំខាន់ទៅលើវស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ ក្នុងគោលបំណងបន្តកំណត់ស្តង់ដារថ្មីសម្រាប់វិស័យទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា។

រូបភាព

ជាមួយនឹងការផ្តោតលើព្រឹត្តិការណ៍កម្មសិទ្ធិបញ្ញា ក្នុងការផ្តល់ជូនបទពិសោធន៍ទេសចរណ៍ដ៏អស្ចារ្យ និងឆ្នៃប្រឌិតបែបនេះ Bay of Lights មានគោលបំណងកំណត់ស្តង់ដារថ្មីមួយ សម្រាប់អោយពិភពលោកបានមើលឃើញ ថាខេត្តព្រះសីហនុ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ពិតជាមានអ្វីដែលពិសេសអាចផ្តល់ជូនដល់ភ្ញៀវទេសចរដែលមកកម្សាន្ត។ ការតម្រឹមយុទ្ធសាស្ត្រនៃព្រឹត្តិការណ៍សំខាន់ធំៗបែបនេះ មិនមែនគ្រាន់តែជាការពង្រីកផលប័ត្រ របស់គម្រោង Bay of Lights ប៉ុណ្ណោះទេ តែជាកាតាលីករសម្រាប់ការបំពេញចក្ខុវិស័យ របស់ ប្រទេសកម្ពុជាក្នុងការប្រែក្លាយទៅជាទិសដៅសំខាន់មួយក្នុងតំបន់ឥណ្ឌូចិន។

រូបភាព
រូបភាព

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈលេខ +855 87 930 196 ឬចូលទៅកាន់ Facebook Page: https://www.facebook.com/beachcluberesort ឬគេហទំព័ររបស់យើង https://bayoflights-entertainment.com/ ។  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]