ស្នេហា៖ គូស្នេហ៍ទាំងអស់តែងតែប្រាថ្នានៅក្បែរគ្នាដោយមានសន្តិភាព ប្រាសចាកការរំខានពីមជ្ឈដ្ឋានខាងក្រៅ ប៉ុន្តែករណីខ្លះ ជនទីបី តែងតែចូលមករំខានសម្ពន្ធភាពជារឿយៗ ធ្វើឲ្យមានភាពរកាំរកូស រហូតដល់គូស្នេហ៍ខ្លះសម្រេចជ្រើសរើសចែកផ្លូវគ្នា។
ជនទីបី មិនចាំបាច់ទាល់តែជាមនុស្សស្រីម្នាក់ឬបុរសម្នាក់ ដែលគូស្នេហ៍របស់យើងពេញចិត្តនោះទេ តែអាចជា ក្រុមគ្រួសារ មិត្តភក្តិ ឬអ្នកដទៃដែលមានបំណងមិនល្អ ចង់ចូលមកបំបែកបំបាក់ពួកអ្នក។ បើសិនជាគូស្នេហ៍ទាំងពីរស្រលាញ់គ្នាខ្លាំង ហើយទំនាក់ទំនងស្នេហារឹងមាំនោះគឺ អ្នកទាំងពីរអាចទាក់ទងគ្នាយ៉ាងផ្អែមល្ហែមបើទោះបីជាមានជនទី៣ក៏ដោយ។
ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវធ្វើ បើសិនមានជនទី៣មកជ្រៀតជ្រែក៖
១. រក្សាគម្លាតពីពួកគេ
បើសិនអ្នកមិនចង់ឲ្យជនទីបីមកជ្រៀតជ្រែក អ្នកត្រូវតែរក្សាគម្លាតពីពួកគេ ដោយមានខ្សែខណ្ឌព្រំដែនច្បាស់លាស់។ អ្នកត្រូវកំណត់ថា តើអ្នកនិងគូស្នេហ៍នឹងទាក់ទងជនទីបីនោះប៉ុន្មានដង ឬទាក់ទងតាមរយៈអ្វី។
២. ផ្ដោតលើការពង្រឹងទំនាក់ទំនងរវាងអ្នកនិងគូស្នេហ៍
វិធីដ៏ល្អបំផុតក្នុងការទប់ទល់ជាមួយជនទីបី គឺព្យាយាមធ្វើអ្វីគ្រប់យ៉ាងដើម្បីពង្រឹងទំនាក់ទំនងគូស្នេហ៍ ដោយបើកចិត្តនិយាយគ្នា ប្រាប់គ្នាទៅវិញទៅមកថាស្រលាញ់ សម្ដែងក្ដីស្រលាញ់ដោយវិធីនានា ហើយចំណុចសំខាន់បំផុតនោះគឺ ជឿជាក់លើគ្នាទៅវិញទៅមក។
៣. ប្រាប់អារម្មណ៍របស់អ្នកទៅកាន់គូស្នេហ៍
ទំនាក់ទំនងរវាងគូស្នេហ៍គឺពិតជាសំខាន់ខ្លាំងណាស់ អ្នកត្រូវប្រាកដថាគូស្នេហ៍របស់អ្នកយល់ពីអ្នក ដឹងច្បាស់ពីខ្លួនអ្នក និងយល់ពីអារម្មណ៍របស់អ្នកពីការដែលជនទី៣ជ្រៀតជ្រែកលើទំនាក់ទំនងរបស់អ្នកទាំងពីរ ដើម្បីរកវិធីទប់ទល់ជាមួយជនទីបីនោះទាំងអស់គ្នា។
៤. ស្វែងរកមើលអន្ទាក់
ជួនកាល ជនទីបីម្នាក់នោះកំពុងដាក់អន្ទាក់អ្នកឲ្យអ្នកនិងគូស្នេហ៍របស់អ្នក ឈ្លោះប្រកែកគ្នា ក្នុងគោលបំណងចង់ដណ្ដើមអ្នកឬគូស្នេហ៍របស់អ្នក ដូច្នេះអ្នកត្រូវតែចេះសង្កេត និងមានភាពឈ្លាវឆ្លាត។ បើសិនជាមានរឿងឈ្លោះប្រកែកគ្នា អ្នកនិងគូស្នេហ៍ត្រូវបើកចិត្តនិយាយគ្នា និងដោះស្រាយបញ្ហាដោយសន្តិ។
៥. វិភាគពីទំនាក់ទំនងរបស់អ្នក
ព្យាយាមវិភាគថាមានអ្វីកើតឡើងនៅក្នុងទំនាក់ទំនងរបស់អ្នក និងគូស្នេហ៍របស់អ្នក បើសិនជាមានបញ្ហា។ បើសិនជាអ្នកអាចដឹងពីឬសគល់ពីបញ្ហា គឺអ្នកអាចដោះស្រាយកាន់តែច្បាស់ និងអាចការពារវាកុំឲ្យកើតឡើង។
៦. កុំគិតពីវាច្រើនពេក
អ្នកអាចគិតថា ទំនាក់ទំនងអ្នកមានជនទីបីចូលមកជ្រៀតជ្រែក ដូច្នេះអ្នកត្រូវតែខ្វល់ពីវា និងបញ្ចេញកាយវិការអវិជ្ជមានទៅលើម្នាក់នោះ តែការពិត អ្វីដែលអ្នកត្រូវធ្វើគឺ ឈានថយមួយជំហាន ដកដង្ហើមចូលជ្រៅៗ ហើយធ្វើខ្លួនឲ្យស្ងប់ និងងាកមកពង្រឹងទំនាក់ទំនងរវាងអ្នកនិងគូស្នេហ៍វិញ៕
ប្រភព៖: drnehamehta
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]