កូរ៉េខាងត្បូង៖ ថ្មីៗនេះ លោក Song Joong Ki ដែលជាតារាសម្ដែងដ៏មានឈ្មោះល្បីរបស់ ប្រទេសកូរ៉េខាងត្បូង បានទម្លាយថា កាលពេលដែលលោកចេញទៅរស់នៅក្រៅប្រទេសមួយរយៈជាមួយភរិយានោះ គឺលោកបានព្យាយាមដាក់ពាក្យចូលធ្វើតេស្តសម្ដែង នៅឯទីផ្សារបរទេស ប៉ុន្តែត្រូវបដិសេធ អស់ជាច្រើនដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួឯកដ៏ល្បីក្នុងរឿង "Descendants of The Sun" រូបនេះ បានបន្តថាលោកនឹងមិនឈប់ត្រឹមនេះទេ គឺនឹងព្យាយាមដាក់ពាក្យចូលធ្វើតេស្តសម្ដែង ដើម្បីទទួលបានឱកាសសម្ដែងក្នុងសាច់រឿងថ្មីៗនៅឯក្រៅប្រទេស បន្តទៀត។

លោក Song Joong Ki បានទម្លាយប្រាប់ក្នុងកម្មវិធី Newsroom របស់ប៉ុស្តិ៍ទូរទស្សន៍ JTBC ថា៖

  លោក Song Joong Ki 

គួរបញ្ជាក់ផងដែរ តារាប្រុសរូបនេះបានរៀបអាពាហ៍ពិពាហ៍ជាមួយ អ្នកនាង Katy Louise Saunders ដោយទទួលបានចំណងដៃកូនម្នាក់ បន្ទាប់ពីលែងលះជាមួយអតីតភរិយា ដែលជាកំពូលតារាស្រីប្រចាំប្រទេសកូរ៉េខាងត្បូងគឺអ្នកនាង Song Hye Kyo ៕

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]